57. គឺបានថយចេញ ហើយប្រព្រឹត្តដោយក្បត់ដូចជាពួកអយ្យកោគេដែរគេក្រឡាច់រមួលដូចជាធ្នូមិនត្រង់
58. គេបានធ្វើឲ្យព្រះហឫទ័យទ្រង់ថ្នាំងថ្នាក់ដោយទីខ្ពស់របស់គេព្រមទាំងបណ្តាលឲ្យទ្រង់ប្រចណ្ឌដោយរូបឆ្លាក់របស់គេផង។
59. ៙ កាលព្រះទ្រង់បានជ្រាបហើយនោះទ្រង់មានសេចក្ដីក្រោធហើយបានស្អប់ខ្ពើមដល់សាសន៍អ៊ីស្រាអែលជាខ្លាំង
60. ដល់ម៉្លេះបានជាទ្រង់លះបង់រោងឧបោសថដែលនៅត្រង់ស៊ីឡូរគឺជាត្រសាលដែលទ្រង់បានតាំងឲ្យនៅកណ្តាលពួកមនុស្សលោក
61. ទ្រង់ក៏ប្រគល់ឥទ្ធិឫទ្ធិរបស់ទ្រង់ឲ្យទៅជាឈ្លើយហើយសិរីល្អទ្រង់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
62. ទ្រង់បានប្រគល់រាស្ត្រទ្រង់ដល់អំណាចដាវដែរហើយមានសេចក្ដីក្រោធចំពោះមរដកទ្រង់
63. មានភ្លើងឆេះបំផ្លាញពួកកំឡោះគេឯពួកក្រមុំរបស់គេ ឥតមានអ្នកណាដណ្តឹងឡើយ
64. ពួកសង្ឃរបស់គេក៏ដួលស្លាប់ដោយដាវតែប្រពន្ធរបស់គេមិនបានយំសោកសោះ។
65. ៙ គ្រានោះ ព្រះអម្ចាស់ទ្រង់តើនឡើងដូចជាមនុស្សដែលភ្ញាក់ពីដេកលក់គឺដូចជាមនុស្សខ្លាំងពូកែដែលស្រែកហ៊ោដោយអំណាចស្រាទំពាំងបាយជូរ
66. រួចទ្រង់វាយពួកដែលតតាំងនឹងទ្រង់ ឲ្យថយក្រោយទ្រង់ឲ្យគេមានសេចក្ដីខ្មាសនៅជានិច្ច
67. មួយទៀត ទ្រង់មិនបានទទួលត្រសាលរបស់ពួកយ៉ូសែបឡើយក៏មិនបានរើសពូជអំបូរអេប្រាអិមដែរ
68. គឺទ្រង់បានរើសពូជអំបូរយូដា និងភ្នំស៊ីយ៉ូនដែលទ្រង់ស្រឡាញ់នោះវិញ
69. ទ្រង់ក៏ស្អាងទីបរិសុទ្ធនៃទ្រង់ ដូចជាអស់ទាំងកំពូលខ្ពស់គឺដូចជាផែនដីដែលទ្រង់បានតាំងឲ្យជាប់ជាដរាបនោះផង។