ទំនុក‌ដំកើង 78:51-60 ព្រះគម្ពីរបរិសុទ្ធ (KHOV)

51. ក៏​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទគឺ​ជា​ដើម​កំឡាំង​របស់​ហាំ​នៅ​ក្នុង​ត្រសាល​គេ។

52. ៙ ប៉ុន្តែ ទ្រង់​បាន​កៀង​នាំ​រាស្ត្រ​ទ្រង់​ចេញ​ដូច​ជា​ចៀមហើយ​ដឹក‌នាំ​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដូច​ជា​ហ្វូង​សត្វ

53. ទ្រង់​ក៏​នាំ​គេ​ទៅ​ដោយ​សុខ‌សាន្ត មិន​ឲ្យ​ភ័យ​ខ្លាច​ឡើយតែ​សមុទ្រ​បាន​គ្រប​លើ​ពួក​ខ្មាំង​សត្រូវ​គេ​វិញ

54. ទ្រង់​បាន​នាំ​គេ​ទៅ​ដល់​ព្រំ​ស្រុក​បរិសុទ្ធ​របស់​ទ្រង់គឺ​ដល់​ភ្នំ​នេះ​ដែល​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​វាយ​យក

55. ទ្រង់​បាន​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ពី​មុខ​គេ​ចេញក៏​វាស់​ស្រុក​នេះ ចែក​ដល់​គេ​ទុក​ជា​មរដកព្រម​ទាំង​ឲ្យ​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មានអាស្រ័យ​នៅ​ក្នុង​លំនៅ​របស់​សាសន៍​ទាំង​នោះ

56. ប៉ុន្តែ​គេ​បាន​ល្បង‌ល​ព្រះ​ដ៏​ខ្ពស់​បំផុតហើយ​បះ‌បោរ​នឹង​ទ្រង់​វិញឥត​កាន់​តាម​សេចក្ដី​បញ្ញត្ត​ទ្រង់​ឡើយ

57. គឺ​បាន​ថយ​ចេញ ហើយ​ប្រព្រឹត្ត​ដោយ​ក្បត់ដូច​ជា​ពួក​អយ្យកោ​គេ​ដែរគេ​ក្រឡាច់​រមួល​ដូច​ជា​ធ្នូ​មិន​ត្រង់

58. គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ថ្នាំង‌ថ្នាក់ដោយ​ទី​ខ្ពស់​របស់​គេព្រម​ទាំង​បណ្តាល​ឲ្យ​ទ្រង់​ប្រចណ្ឌដោយ​រូប​ឆ្លាក់​របស់​គេ​ផង។

59. ៙ កាល​ព្រះ​ទ្រង់​បាន​ជ្រាប​ហើយនោះ​ទ្រង់​មាន​សេចក្ដី​ក្រោធហើយ​បាន​ស្អប់​ខ្ពើម​ដល់​សាសន៍​អ៊ីស្រា‌អែល​ជា​ខ្លាំង

60. ដល់‌ម៉្លេះ​បាន​ជា​ទ្រង់​លះ‌បង់​រោង​ឧបោសថដែល​នៅ​ត្រង់​ស៊ីឡូរគឺ​ជា​ត្រសាល​ដែល​ទ្រង់​បាន​តាំង​ឲ្យ​នៅ​កណ្តាលពួក​មនុស្ស​លោក

ទំនុក‌ដំកើង 78