ទំនុក‌ដំកើង 78:5-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ៙ ដ្បិត​ទ្រង់​បាន​តាំង​ឲ្យ​មាន​ទី​បន្ទាល់​នៅ​ក្នុង​ពួក​យ៉ាកុបក៏​បាន​ដំរូវ​ឲ្យ​មាន​ក្រឹត្យ‌វិន័យ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែលជា​ច្បាប់​ដែល​ទ្រង់​បាន​បង្គាប់​ដល់​ពួក​អយ្យកោ​របស់​យើងប្រយោជន៍​នឹង​បង្រៀន​ឲ្យ​ពួក​កូន​ចៅ​បាន​ដឹង​ត​រៀង​ទៅ

6. ដើម្បី​ឲ្យ​ដំណ​មនុស្ស​ជាន់​ក្រោយ​បាន​ស្គាល់គឺ​ទាំង​កូន​ចៅ​ដែល​ត្រូវ​កើត​ត​ទៅជា​ពួក​អ្នក​ដែល​នឹង​កើត​ឡើងហើយ​ប្រាប់​ដល់​កូន​ចៅ​គេ​ត​ទៅ​ទៀត

7. សំរាប់​ឲ្យ​គេ​បាន​តាំង​ចិត្ត​សង្ឃឹម​ដល់​ព្រះឥត​ភ្លេច​អស់​ទាំង​ការ​នៃ​ទ្រង់​ឡើយគឺ​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់​វិញ

8. ដើម្បី​កុំ​ឲ្យ​គេ​បាន​ដូច​ជា​ពួក​អយ្យកោជា​ដំណ​មនុស្ស​រឹង‌រូស ហើយ​បះ‌បោរជា​ដំណ​មនុស្ស​ដែល​មិន​បាន​តាំង​ចិត្ត​ឲ្យ​ទៀង​ត្រង់ហើយ​វិញ្ញាណ​គេ​ក៏​មិន​ស្មោះ​ចំពោះ​ព្រះ​នោះ​ឡើយ។

9. ៙ ឯ​ពួក​កូន​ចៅ​អេប្រា‌អិម​ដែល​មាន​គ្រឿង​ធ្នូហើយ​ក៏​ប្រសប់​បាញ់គេ​បាន​បែរ​ខ្នង​នៅ​ថ្ងៃ​សឹក​សង្គ្រាម

10. គេ​មិន​បាន​កាន់​តាម​សេចក្ដី​សញ្ញា​របស់​ព្រះក៏​មិន​ព្រម​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ទ្រង់​សោះ

11. គេ​បាន​ភ្លេច​អស់​ទាំង​កិច្ច​ដែល​ទ្រង់​ធ្វើព្រម​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​សំដែងឲ្យ​គេ​ឃើញ​ដែរ

12. ទ្រង់​បាន​ធ្វើ​ការ​ចំឡែក នៅ​ភ្នែក​ពួក​អយ្យកោ​គេនៅ​ស្រុក​អេស៊ីព្ទ ត្រង់​វាល​សូអាន

13. ទ្រង់​បាន​វែក​សមុទ្រ បើក​ជា​ផ្លូវ​ឲ្យ​គេ​ដើរ​ឆ្លង​ទៅក៏​បាន​ធ្វើ​ឲ្យ​ទឹក​ឈរ​ឡើង​ដូច​ជា​កំផែង

14. នៅ​វេលា​ថ្ងៃ​ទ្រង់​បាន​នាំ​គេ ដោយ​ពពកហើយ​វេលា​យប់​ទាល់​ព្រឹក បាន​នាំ​ដោយ​ពន្លឺ​នៃ​ភ្លើង​វិញ

15. ទ្រង់​បំប្រេះ​ថ្មដា​នៅ​ទី​រហោ‌ស្ថានឲ្យ​គេ​បាន​ផឹក​ទឹក​ជា​បរិបូរ ដូច​ជា​ហូរ​ចេញ​ពី​ទី​ជំរៅ​មក

16. ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ចេញ​ពី​ថ្មហូរ​ចុះ​មក​ដូច​ជា​ទន្លេ។

17. ៙ ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​នៅ​តែ​ធ្វើ​បាបនឹង​ទ្រង់​ទៀតជា​ការ​បះ‌បោរ​នឹង​ព្រះ​ដ៏​ខ្ពស់​បំផុត​ត្រង់​ទី​រហោ‌ស្ថាន

18. គេ​បាន​ល្បង‌ល​ព្រះ​នៅ​ក្នុង​ចិត្ត​គេដោយ​សូម​អាហារ​តាម​គេ​ប្រាថ្នា

19. អើ គេ​បាន​និយាយ​ទំនាស់​នឹង​ព្រះ ដោយ​ពាក្យ​ថាតើ​ព្រះ​ទ្រង់​អាច​នឹង​ចាត់‌ចែង​ឲ្យ​មាន​អាហារ​បរិភោគនៅ​ទី​រហោ‌ស្ថាន​នេះ​បាន​ឬ

20. មើល ទ្រង់​បាន​វាយ​ថ្មដា ឲ្យ​មាន​ទឹក​ផុល​ចេញហើយ​ឲ្យ​ជ្រោះ​មាន​ទឹក​ជន់​លិច​ច្រាំងដូច្នេះ តើ​ទ្រង់​អាច​នឹង​ប្រទាន​ឲ្យ​មាន​នំបុ័ង​ដែរ​ឬតើ​ទ្រង់​នឹង​ផ្គត់‌ផ្គង់ ឲ្យ​រាស្ត្រ​ទ្រង់​មាន​សាច់​បរិភោគ​ឬ​អី

21. ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ឮហើយ​មាន​សេចក្ដី​ក្រោធរួច​មាន​ភ្លើង​ឆួល​ឡើង បញ្ឆេះ​ពួក​យ៉ាកុបមាន​សេចក្ដី​ខ្ញាល់​ចេញ​ទៅ​ទាស់​នឹង​អ៊ីស្រា‌អែល

22. ដោយ​ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ព្រះក៏​មិន​បាន​ទុក​ចិត្ត​នឹង​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ផង

23. ទ្រង់​បាន​បង្គាប់​ដល់​ផ្ទៃ​មេឃ​នៅ​ខាង​លើក៏​បាន​បើក​ទ្វារ​នៃ​ស្ថាន‌សួគ៌

ទំនុក‌ដំកើង 78