5. ៙ ដ្បិតទ្រង់បានតាំងឲ្យមានទីបន្ទាល់នៅក្នុងពួកយ៉ាកុបក៏បានដំរូវឲ្យមានក្រឹត្យវិន័យនៅក្នុងពួកអ៊ីស្រាអែលជាច្បាប់ដែលទ្រង់បានបង្គាប់ដល់ពួកអយ្យកោរបស់យើងប្រយោជន៍នឹងបង្រៀនឲ្យពួកកូនចៅបានដឹងតរៀងទៅ
6. ដើម្បីឲ្យដំណមនុស្សជាន់ក្រោយបានស្គាល់គឺទាំងកូនចៅដែលត្រូវកើតតទៅជាពួកអ្នកដែលនឹងកើតឡើងហើយប្រាប់ដល់កូនចៅគេតទៅទៀត
7. សំរាប់ឲ្យគេបានតាំងចិត្តសង្ឃឹមដល់ព្រះឥតភ្លេចអស់ទាំងការនៃទ្រង់ឡើយគឺកាន់តាមអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់វិញ
8. ដើម្បីកុំឲ្យគេបានដូចជាពួកអយ្យកោជាដំណមនុស្សរឹងរូស ហើយបះបោរជាដំណមនុស្សដែលមិនបានតាំងចិត្តឲ្យទៀងត្រង់ហើយវិញ្ញាណគេក៏មិនស្មោះចំពោះព្រះនោះឡើយ។
9. ៙ ឯពួកកូនចៅអេប្រាអិមដែលមានគ្រឿងធ្នូហើយក៏ប្រសប់បាញ់គេបានបែរខ្នងនៅថ្ងៃសឹកសង្គ្រាម
10. គេមិនបានកាន់តាមសេចក្ដីសញ្ញារបស់ព្រះក៏មិនព្រមប្រព្រឹត្តតាមក្រឹត្យវិន័យទ្រង់សោះ
11. គេបានភ្លេចអស់ទាំងកិច្ចដែលទ្រង់ធ្វើព្រមទាំងការអស្ចារ្យ ដែលទ្រង់បានសំដែងឲ្យគេឃើញដែរ
12. ទ្រង់បានធ្វើការចំឡែក នៅភ្នែកពួកអយ្យកោគេនៅស្រុកអេស៊ីព្ទ ត្រង់វាលសូអាន