47. ទ្រង់បានបំផ្លាញដើមទំពាំងបាយជូរគេដោយព្រិលហើយដើមឧទុម្ពរដោយសន្សើមកក
48. ទ្រង់ក៏ប្រគល់ហ្វូងគោគេឲ្យត្រូវព្រិលហើយហ្វូងចៀមគេឲ្យត្រូវរន្ទះបាញ់ដែរ
49. ទ្រង់បានបោះសេចក្ដីខ្ញាល់ដ៏សហ័សទៅលើគេព្រមទាំងសេចក្ដីក្រោធ សេចក្ដីគ្នាន់ក្នាញ់និងសេចក្ដីវេទនាផងគឺជាសេចក្ដីអាក្រក់ទាំងហ្វូង ដែលទ្រង់ចាត់មក
50. ទ្រង់បានពង្រាបផ្លូវ សំរាប់សេចក្ដីខ្ញាល់របស់ទ្រង់ទ្រង់មិនបានប្រណីព្រលឹងគេឲ្យរួចពីស្លាប់ទេគឺបានប្រគល់ជីវិតគេដល់ជំងឺអាសន្នរោគ
51. ក៏បានប្រហារអស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទគឺជាដើមកំឡាំងរបស់ហាំនៅក្នុងត្រសាលគេ។
52. ៙ ប៉ុន្តែ ទ្រង់បានកៀងនាំរាស្ត្រទ្រង់ចេញដូចជាចៀមហើយដឹកនាំគេនៅក្នុងទីរហោស្ថាន ដូចជាហ្វូងសត្វ
53. ទ្រង់ក៏នាំគេទៅដោយសុខសាន្ត មិនឲ្យភ័យខ្លាចឡើយតែសមុទ្របានគ្របលើពួកខ្មាំងសត្រូវគេវិញ
54. ទ្រង់បាននាំគេទៅដល់ព្រំស្រុកបរិសុទ្ធរបស់ទ្រង់គឺដល់ភ្នំនេះដែលព្រះហស្តស្តាំទ្រង់បានវាយយក
55. ទ្រង់បានបណ្តេញអស់ទាំងសាសន៍ដទៃពីមុខគេចេញក៏វាស់ស្រុកនេះ ចែកដល់គេទុកជាមរដកព្រមទាំងឲ្យពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានអាស្រ័យនៅក្នុងលំនៅរបស់សាសន៍ទាំងនោះ
56. ប៉ុន្តែគេបានល្បងលព្រះដ៏ខ្ពស់បំផុតហើយបះបោរនឹងទ្រង់វិញឥតកាន់តាមសេចក្ដីបញ្ញត្តទ្រង់ឡើយ
57. គឺបានថយចេញ ហើយប្រព្រឹត្តដោយក្បត់ដូចជាពួកអយ្យកោគេដែរគេក្រឡាច់រមួលដូចជាធ្នូមិនត្រង់
58. គេបានធ្វើឲ្យព្រះហឫទ័យទ្រង់ថ្នាំងថ្នាក់ដោយទីខ្ពស់របស់គេព្រមទាំងបណ្តាលឲ្យទ្រង់ប្រចណ្ឌដោយរូបឆ្លាក់របស់គេផង។
59. ៙ កាលព្រះទ្រង់បានជ្រាបហើយនោះទ្រង់មានសេចក្ដីក្រោធហើយបានស្អប់ខ្ពើមដល់សាសន៍អ៊ីស្រាអែលជាខ្លាំង
60. ដល់ម៉្លេះបានជាទ្រង់លះបង់រោងឧបោសថដែលនៅត្រង់ស៊ីឡូរគឺជាត្រសាលដែលទ្រង់បានតាំងឲ្យនៅកណ្តាលពួកមនុស្សលោក
61. ទ្រង់ក៏ប្រគល់ឥទ្ធិឫទ្ធិរបស់ទ្រង់ឲ្យទៅជាឈ្លើយហើយសិរីល្អទ្រង់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
62. ទ្រង់បានប្រគល់រាស្ត្រទ្រង់ដល់អំណាចដាវដែរហើយមានសេចក្ដីក្រោធចំពោះមរដកទ្រង់
63. មានភ្លើងឆេះបំផ្លាញពួកកំឡោះគេឯពួកក្រមុំរបស់គេ ឥតមានអ្នកណាដណ្តឹងឡើយ