39. ទ្រង់បាននឹកចាំថា គេគ្រាន់តែជាសាច់ឈាមប៉ុណ្ណោះគឺជាខ្យល់ដែលបក់កន្លងហួសទៅ ឥតមកវិញឡើយ។
40. ៙ ប៉ុន្មានដងហើយ ដែលគេបះបោរនឹងទ្រង់នៅទីរហោស្ថានហើយនាំឲ្យព្រួយព្រះហឫទ័យនៅទីល្ហល្ហេវ
41. គឺគេបានបែរជាល្បងលព្រះវិញទៀតហើយគេបិទផ្លូវព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
42. គេមិនបាននឹកចាំពីព្រះហស្តទ្រង់ឬពីថ្ងៃដែលទ្រង់បានដោះគេចេញពីខ្មាំងសត្រូវ
43. ឬពីបែបយ៉ាងណាដែលទ្រង់បានសំដែងទីសំគាល់របស់ទ្រង់នៅស្រុកអេស៊ីព្ទនិងការអស្ចារ្យ នៅទីវាលសូអានឡើយ
44. ទ្រង់បានធ្វើឲ្យទន្លេ និងព្រែករបស់សាសន៍អេស៊ីព្ទត្រឡប់ទៅជាឈាមឲ្យគេផឹកទឹកនោះមិនបាន
45. ទ្រង់បានចាត់ហ្វូងរុយមកបង្ហិននៅកណ្តាលគេនិងកង្កែបមកបំផ្លាញគេផង
46. ទ្រង់បានប្រគល់ផលរបស់គេ ឲ្យចង្រិតកាត់ហើយការរបស់គេដល់កណ្តូប
47. ទ្រង់បានបំផ្លាញដើមទំពាំងបាយជូរគេដោយព្រិលហើយដើមឧទុម្ពរដោយសន្សើមកក
48. ទ្រង់ក៏ប្រគល់ហ្វូងគោគេឲ្យត្រូវព្រិលហើយហ្វូងចៀមគេឲ្យត្រូវរន្ទះបាញ់ដែរ
49. ទ្រង់បានបោះសេចក្ដីខ្ញាល់ដ៏សហ័សទៅលើគេព្រមទាំងសេចក្ដីក្រោធ សេចក្ដីគ្នាន់ក្នាញ់និងសេចក្ដីវេទនាផងគឺជាសេចក្ដីអាក្រក់ទាំងហ្វូង ដែលទ្រង់ចាត់មក