16. ទ្រង់បានធ្វើឲ្យមានទឹកចេញពីថ្មហូរចុះមកដូចជាទន្លេ។
17. ៙ ទោះបើយ៉ាងនោះ គង់តែគេនៅតែធ្វើបាបនឹងទ្រង់ទៀតជាការបះបោរនឹងព្រះដ៏ខ្ពស់បំផុតត្រង់ទីរហោស្ថាន
18. គេបានល្បងលព្រះនៅក្នុងចិត្តគេដោយសូមអាហារតាមគេប្រាថ្នា
19. អើ គេបាននិយាយទំនាស់នឹងព្រះ ដោយពាក្យថាតើព្រះទ្រង់អាចនឹងចាត់ចែងឲ្យមានអាហារបរិភោគនៅទីរហោស្ថាននេះបានឬ
20. មើល ទ្រង់បានវាយថ្មដា ឲ្យមានទឹកផុលចេញហើយឲ្យជ្រោះមានទឹកជន់លិចច្រាំងដូច្នេះ តើទ្រង់អាចនឹងប្រទានឲ្យមាននំបុ័ងដែរឬតើទ្រង់នឹងផ្គត់ផ្គង់ ឲ្យរាស្ត្រទ្រង់មានសាច់បរិភោគឬអី
21. ហេតុនោះ ព្រះយេហូវ៉ាទ្រង់ក៏ឮហើយមានសេចក្ដីក្រោធរួចមានភ្លើងឆួលឡើង បញ្ឆេះពួកយ៉ាកុបមានសេចក្ដីខ្ញាល់ចេញទៅទាស់នឹងអ៊ីស្រាអែល
22. ដោយព្រោះគេមិនបានជឿដល់ព្រះក៏មិនបានទុកចិត្តនឹងសេចក្ដីសង្គ្រោះរបស់ទ្រង់ផង
23. ទ្រង់បានបង្គាប់ដល់ផ្ទៃមេឃនៅខាងលើក៏បានបើកទ្វារនៃស្ថានសួគ៌
24. ហើយបង្អុរនំម៉ាន៉ា ឲ្យធ្លាក់មកលើគេ ដូចជាភ្លៀងសំរាប់គេបរិភោគគឺទ្រង់ប្រទានអាហារពីស្ថានសួគ៌ដល់គេ
25. គេបានបរិភោគនំរបស់ពួកទេវតាទាំងអស់គ្នាទ្រង់បានផ្ញើអាហារមកគេឲ្យបានឆ្អែត។
26. ៙ ទ្រង់បានធ្វើឲ្យខ្យល់ពីទិសខាងកើតបក់នៅលើមេឃហើយបាននាំខ្យល់ពីទិសខាងត្បូងដោយព្រះចេស្តារបស់ទ្រង់
27. ក៏ទំលាក់សាច់មកលើគេដូចជាធូលីដីគឺជាសត្វស្លាបជាច្រើន ដូចជាខ្សាច់នៅសមុទ្រ
28. ទ្រង់ឲ្យធ្លាក់នៅព័ទ្ធជុំវិញលំនៅរបស់គេគឺនៅកណ្តាលទីដំឡើងត្រសាល
29. ដូច្នេះ គេក៏បរិភោគទៅ ហើយបានឆ្អែតពេញបន្ទុកទ្រង់បានប្រទានឲ្យ តាមបំណងចិត្តគេ
30. គឺគេមិនទាន់អស់អាល័យក្នុងចិត្តហើយកាលអាហារនោះនៅក្នុងមាត់គេនៅឡើយ
31. នោះសេចក្ដីខ្ញាល់របស់ព្រះ បានឆួលឡើងទាស់នឹងគេព្រមទាំងសំឡាប់អស់អ្នកដែលធាត់ៗ ក្នុងពួកគេហើយវាយផ្តួលពួកកំឡោះៗនៃសាសន៍អ៊ីស្រាអែលផង។