10. គេមិនបានកាន់តាមសេចក្ដីសញ្ញារបស់ព្រះក៏មិនព្រមប្រព្រឹត្តតាមក្រឹត្យវិន័យទ្រង់សោះ
11. គេបានភ្លេចអស់ទាំងកិច្ចដែលទ្រង់ធ្វើព្រមទាំងការអស្ចារ្យ ដែលទ្រង់បានសំដែងឲ្យគេឃើញដែរ
12. ទ្រង់បានធ្វើការចំឡែក នៅភ្នែកពួកអយ្យកោគេនៅស្រុកអេស៊ីព្ទ ត្រង់វាលសូអាន
13. ទ្រង់បានវែកសមុទ្រ បើកជាផ្លូវឲ្យគេដើរឆ្លងទៅក៏បានធ្វើឲ្យទឹកឈរឡើងដូចជាកំផែង
14. នៅវេលាថ្ងៃទ្រង់បាននាំគេ ដោយពពកហើយវេលាយប់ទាល់ព្រឹក បាននាំដោយពន្លឺនៃភ្លើងវិញ
15. ទ្រង់បំប្រេះថ្មដានៅទីរហោស្ថានឲ្យគេបានផឹកទឹកជាបរិបូរ ដូចជាហូរចេញពីទីជំរៅមក
16. ទ្រង់បានធ្វើឲ្យមានទឹកចេញពីថ្មហូរចុះមកដូចជាទន្លេ។
17. ៙ ទោះបើយ៉ាងនោះ គង់តែគេនៅតែធ្វើបាបនឹងទ្រង់ទៀតជាការបះបោរនឹងព្រះដ៏ខ្ពស់បំផុតត្រង់ទីរហោស្ថាន
18. គេបានល្បងលព្រះនៅក្នុងចិត្តគេដោយសូមអាហារតាមគេប្រាថ្នា