11. ទូលបង្គំនឹងរឭកពីអស់ទាំងការនៃព្រះយេហូវ៉ាដ្បិតទូលបង្គំនឹកឃើញអស់ទាំងការអស្ចារ្យដែលទ្រង់បានធ្វើកាលពីដើម
12. ទូលបង្គំនឹងរំពឹងគិតពីគ្រប់ទាំងការរបស់ទ្រង់ហើយពិចារណាពីកិច្ចដែលទ្រង់ធ្វើទាំងប៉ុន្មាន
13. ឱព្រះអង្គអើយ ផ្លូវទ្រង់ជាផ្លូវបរិសុទ្ធតើមានព្រះឯណាដែលធំដូចជាទ្រង់
14. ទ្រង់ជាព្រះដែលធ្វើការយ៉ាងអស្ចារ្យទ្រង់បានសំដែងឲ្យស្គាល់ឥទ្ធានុភាពនៃទ្រង់នៅកណ្តាលអស់ទាំងសាសន៍
15. ទ្រង់បានប្រោសបណ្តារាស្ត្រឲ្យរួចដោយព្រះហស្តរបស់ទ្រង់គឺជាពួកកូនចៅយ៉ាកុប និងយ៉ូសែបផង។ –បង្អង់
16. ៙ ឱព្រះអង្គអើយ ទឹកទាំងប៉ុន្មានបានឃើញទ្រង់គឺទឹកទាំងប៉ុន្មានបានឃើញទ្រង់ហើយមានសេចក្ដីភិតភ័យអស់ទាំងទីជំរៅក៏ញ័រដែរ
17. អស់ទាំងពពកបានចាក់ទឹកចេញផ្ទៃមេឃក៏បញ្ចេញសូររំពងហើយព្រួញរបស់ទ្រង់បានហើរទៅគ្រប់អន្លើដែរ
18. សូរសៀងនៃផ្គររបស់ទ្រង់ក៏នៅក្នុងខ្យល់កួចផ្លេកបន្ទោរបានបំភ្លឺលោកីយ៍ឯផែនដីក៏ញ័រកក្រើក