1. ខ្ញុំបន្លឺសំឡេង អំពាវនាវដល់ព្រះខ្ញុំបន្លឺសំឡេងឡើងដល់ព្រះហើយទ្រង់ក៏ស្តាប់ខ្ញុំ
2. នៅថ្ងៃដែលខ្ញុំមានសេចក្ដីវេទនានោះខ្ញុំបានស្វែងរកព្រះអម្ចាស់នៅពេលយប់ នោះខ្ញុំបានប្រទូលដៃឡើងឥតឈប់ឈរព្រលឹងខ្ញុំមិនព្រមក្សាន្តទុក្ខទេ
3. ខ្ញុំនឹកពីព្រះ នោះខ្ញុំមានចិត្តទុរន់ទុរាខ្ញុំនឹកជញ្ជឹង នោះវិញ្ញាណខ្ញុំក៏ល្វើយទៅ។ –បង្អង់
4. ៙ ទ្រង់ទល់ភ្នែកទូលបង្គំមិនឲ្យលក់ទូលបង្គំមានសេចក្ដីទុក្ខប្រដេញទាល់តែរកនិយាយមិនចេញ
5. ទូលបង្គំបានពិចារណាពីអស់ទាំងថ្ងៃកន្លងទៅហើយនិងអស់ទាំងឆ្នាំពីកាលមុន
6. ទូលបង្គំនឹកឃើញទំនុកដែលធ្លាប់ច្រៀងនៅពេលយប់នោះទូលបង្គំបានត្រិះរិះក្នុងចិត្ត ហើយវិញ្ញាណទូលបង្គំក៏ស្វែងរកសេចក្ដីចំឡើយដែរ
7. តើព្រះអម្ចាស់ទ្រង់នឹងបោះបង់ចោលជាដរាបឬតើទ្រង់មិនព្រមប្រោសប្រាណទៀតទេឬ
8. តើសេចក្ដីសប្បុរសនៃទ្រង់អស់រលីងជាដរាបទៅឬតើសេចក្ដីសន្យាទ្រង់អាក់ខានទៅជានិច្ចឬ
9. តើព្រះទ្រង់ភ្លេចប្រព្រឹត្តដោយករុណារបស់ទ្រង់ហើយឬតើទ្រង់បានបិទបាំងសេចក្ដីអាណិតមេត្តារបស់ទ្រង់ទុកដោយសេចក្ដីខ្ញាល់ដែរឬអី។ –បង្អង់
10. ៙ នោះទូលបង្គំបាននឹកថានេះហើយជាសេចក្ដីទុក្ខរបស់ទូលបង្គំតែទូលបង្គំនឹងនឹកចាំពីគ្រាដែលព្រះហស្តស្តាំនៃព្រះដ៏ខ្ពស់បំផុត បានប្រោសវិញ
11. ទូលបង្គំនឹងរឭកពីអស់ទាំងការនៃព្រះយេហូវ៉ាដ្បិតទូលបង្គំនឹកឃើញអស់ទាំងការអស្ចារ្យដែលទ្រង់បានធ្វើកាលពីដើម
12. ទូលបង្គំនឹងរំពឹងគិតពីគ្រប់ទាំងការរបស់ទ្រង់ហើយពិចារណាពីកិច្ចដែលទ្រង់ធ្វើទាំងប៉ុន្មាន
13. ឱព្រះអង្គអើយ ផ្លូវទ្រង់ជាផ្លូវបរិសុទ្ធតើមានព្រះឯណាដែលធំដូចជាទ្រង់
14. ទ្រង់ជាព្រះដែលធ្វើការយ៉ាងអស្ចារ្យទ្រង់បានសំដែងឲ្យស្គាល់ឥទ្ធានុភាពនៃទ្រង់នៅកណ្តាលអស់ទាំងសាសន៍
15. ទ្រង់បានប្រោសបណ្តារាស្ត្រឲ្យរួចដោយព្រះហស្តរបស់ទ្រង់គឺជាពួកកូនចៅយ៉ាកុប និងយ៉ូសែបផង។ –បង្អង់