1. ឱព្រះអង្គអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់យើងខ្ញុំអរព្រះគុណដោយព្រោះព្រះនាមទ្រង់ស្ថិតនៅជិតមនុស្សទាំងឡាយប្រកាសប្រាប់ពីការអស្ចារ្យរបស់ទ្រង់។
2. ៙ កាលណាដល់វេលាដែលកំណត់ទុកហើយនោះអញនឹងជំនុំជំរះដោយសុចរិត
3. ផែនដីនឹងអស់ទាំងមនុស្សនៅផែនដីត្រូវរលាយទៅគឺអញដែលបានតាំងសសរផែនដីឡើង។ –បង្អង់
4. ៙ ទូលបង្គំបាននិយាយទៅពួកអំនួតថា កុំឲ្យអួតខ្លួនឡើយហើយទៅមនុស្សអាក្រក់ថាកុំឲ្យដំកើងខ្លួនឲ្យសោះ
5. មិនត្រូវលើកខ្លួនឡើងឲ្យខ្ពស់ឬនិយាយដោយប្រហើនឡើយ
6. ដ្បិតការដំកើងឡើង នោះមិនមែនមកពីទិសខាងកើតឬខាងលិចក៏មិនមកពីទីរហោស្ថាននោះទេ។
7. ៙ គឺព្រះដែលជាចៅក្រមទ្រង់បន្ទាបម្នាក់ចុះ ហើយលើកម្នាក់ទៀតឡើង
8. ពីព្រោះព្រះយេហូវ៉ាទ្រង់កាន់ពែង១នៅព្រះហស្តដែលមានស្រាកំពុងតែពពុះឡើងពែងនោះពេញដោយស្រាលាយ ហើយទ្រង់ក៏ចាក់ចេញឯមនុស្សអាក្រក់ទាំងប៉ុន្មាន ដែលនៅផែនដីគេនឹងផឹកសំរេងកាកក្នុងពែងនោះជាមិនខាន។