8. ដោយនឹកក្នុងចិត្តថា ចូរយើងកំទេចចេញឲ្យអស់គេក៏ដុតបំផ្លាញអស់ទាំងសាលាប្រជុំនៃព្រះដែលនៅក្នុងស្រុកដែរ។
9. ៙ យើងខ្ញុំមិនឃើញទង់របស់យើងខ្ញុំទៀតទេក៏គ្មានហោរាណាទៀតឡើយហើយឥតមានអ្នកណាក្នុងពួកយើងខ្ញុំដែលដឹងជាការនេះ នឹងបានដល់យូរប៉ុណ្ណាដែរ
10. ឱព្រះអង្គអើយ ពួកទាស់ទទឹងនឹងដៀលត្មះដល់កាលណាតើពួកខ្មាំងសត្រូវនឹងប្រមាថដល់ព្រះនាមទ្រង់ជាដរាបឬ
11. ហេតុអ្វីបានជាទ្រង់ដកព្រះហស្តគឺព្រះហស្តស្តាំនៃទ្រង់ចេញដូច្នេះសូមទ្រង់ដកព្រះហស្តចេញពីព្រះឧរាមកហើយបំផ្លាញគេចុះ។
12. ៙ ប៉ុន្តែព្រះទ្រង់ជាមហាក្សត្រនៃទូលបង្គំតាំងតែពីបុរាណមកទ្រង់ក៏ប្រោសប្រទានសេចក្ដីសង្គ្រោះនៅកណ្តាលផែនដី
13. ទ្រង់បានញែកទឹកសមុទ្រដោយឫទ្ធិរបស់ទ្រង់ក៏បានបំបែកក្បាលអស់ទាំងសត្វសំបើមនៅក្នុងទឹក
14. ទ្រង់បានកិនកំទេចក្បាលរបស់ក្រពើព្រមទាំងប្រទានសាច់វាទុកជាអាហារដល់ពួកមនុស្សដែលនៅទីរហោស្ថាន
15. ទ្រង់បានវាយបំប្រេះថ្ម ឲ្យមានក្បាលទឹកនិងទឹកជ្រោះចេញមកក៏ធ្វើឲ្យទន្លេដែលហូរជានិច្ច បានរីងស្ងួតទៅផង
16. ពេលថ្ងៃជារបស់ផងទ្រង់ ហើយពេលយប់ក៏ដែរទ្រង់បានបង្កើតពន្លឺ និងដួងព្រះអាទិត្យ
17. ទ្រង់បានតាំងព្រំខណ្ឌទាំងប៉ុន្មាននៃផែនដីហើយកំណត់ឲ្យមានរដូវក្តៅ និងរដូវត្រជាក់។
18. ៙ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំថាពួកខ្មាំងសត្រូវបានត្មះតិះដៀលហើយថា សាសន៍១ដែលល្ងីល្ងើបានប្រមាថដល់ព្រះនាមទ្រង់ហើយ