ទំនុក‌ដំកើង 73:19-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. យី​អើ គេ​ត្រូវ​អន្តរ‌ធាន​ទៅ​ជា​ឆាប់​អី​ម៉្លេះគេ​ត្រូវ​សាប‌សូន្យ​ទៅ ដោយ​ហេតុ​គួរ​ស្ញែង​ខ្លាច

20. នេះ​បែប​ដូច​ជា​កាល​ណា​យល់‌សប្តិ​រួច​ភ្ញាក់​ឡើងឱ​ព្រះ‌អម្ចាស់​អើយ កាល​ណា​ទ្រង់​តើន​ឡើងនោះ​ទ្រង់​នឹង​តោះ‌តើយ​ចំពោះ​រូប​គេ​ដែរ។

21. ៙ ដូច្នេះ កាល​ទូល‌បង្គំ​មាន​សេចក្ដី​កំរើក​ក្នុង​ចិត្តហើយ​មាន​សេចក្ដី​ចាក់​ចុច​ក្នុង​ថ្លើម

22. នោះ​ទូល‌បង្គំ​ជា​មនុស្ស​ឆោត ហើយ​ល្ងង់​ខ្លៅគឺ​ទូល‌បង្គំ​ដូច​ជា​សត្វ​តិរច្ឆាន​នៅ​ចំពោះ​ទ្រង់

23. ប៉ុន្តែ​ទូល‌បង្គំ​នៅ​ជាប់​នឹង​ទ្រង់​ជានិច្ចទ្រង់​បាន​កាន់​ដៃ​ស្តាំ​នៃ​ទូល‌បង្គំ

ទំនុក‌ដំកើង 73