14. ដ្បិតទូលបង្គំត្រូវរងរំពាត់ជាដរាបរាល់ថ្ងៃហើយត្រូវវាយផ្ចាលរាល់តែព្រឹកជានិច្ច។
15. ៙ បើសិនជាទូលបង្គំបានពោលថាអញនឹងនិយាយដូច្នេះដែរនោះឈ្មោះថាបានក្បត់ពូជពង្សនៃកូនចៅទ្រង់ហើយ
16. កាលទូលបង្គំបានពិចារណាដើម្បីចង់ដឹងច្បាស់ពីសេចក្ដីនេះនោះក៏ពិបាកដល់ទូលបង្គំណាស់
17. ទាល់តែទូលបង្គំបានចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះហើយបានពិចារណាពីចុងបំផុតរបស់គេ
18. ពិតប្រាកដជាទ្រង់ឲ្យគេឈរនៅកន្លែងដ៏រឥលទ្រង់ក៏បោះគេចុះទៅឲ្យត្រូវហិនវិនាស
19. យីអើ គេត្រូវអន្តរធានទៅជាឆាប់អីម៉្លេះគេត្រូវសាបសូន្យទៅ ដោយហេតុគួរស្ញែងខ្លាច
20. នេះបែបដូចជាកាលណាយល់សប្តិរួចភ្ញាក់ឡើងឱព្រះអម្ចាស់អើយ កាលណាទ្រង់តើនឡើងនោះទ្រង់នឹងតោះតើយចំពោះរូបគេដែរ។
21. ៙ ដូច្នេះ កាលទូលបង្គំមានសេចក្ដីកំរើកក្នុងចិត្តហើយមានសេចក្ដីចាក់ចុចក្នុងថ្លើម
22. នោះទូលបង្គំជាមនុស្សឆោត ហើយល្ងង់ខ្លៅគឺទូលបង្គំដូចជាសត្វតិរច្ឆាននៅចំពោះទ្រង់
23. ប៉ុន្តែទូលបង្គំនៅជាប់នឹងទ្រង់ជានិច្ចទ្រង់បានកាន់ដៃស្តាំនៃទូលបង្គំ
24. ទ្រង់នឹងនាំទូលបង្គំ ដោយដំបូន្មានរបស់ទ្រង់រួចនឹងទទួលទូលបង្គំចូលក្នុងសិរីល្អ
25. ឯនៅស្ថានសួគ៌ តើទូលបង្គំមានអ្នកឯណាក្រៅពីទ្រង់ហើយនៅផែនដីទូលបង្គំប្រាថ្នាចង់បានតែទ្រង់ទេ
26. ឯសាច់ និងចិត្តទូលបង្គំ នោះនឹងសាបសូន្យទៅបានប៉ុន្តែព្រះទ្រង់ជាទីពឹងនៃចិត្ត ហើយជាចំណែកមរដកនៃទូលបង្គំជាដរាបដែរ។
27. ៙ ដ្បិតមើល អស់អ្នកដែលនៅឆ្ងាយពីទ្រង់គេនឹងត្រូវវិនាសទ្រង់បំផ្លាញអស់អ្នកដែលផិតចេញពីទ្រង់
28. ឯទូលបង្គំ ដែលទូលបង្គំចូលទៅជិតព្រះនោះជាការល្អដល់ទូលបង្គំទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ាទុកជាទីពឹងហើយដើម្បីឲ្យបានថ្លែងប្រាប់ពីអស់ទាំងការរបស់ទ្រង់។