1. ប្រាកដមែន ព្រះទ្រង់ប្រព្រឹត្តល្អដល់សាសន៍អ៊ីស្រាអែលគឺដល់អស់អ្នកដែលមានចិត្តត្រចះ
2. តែឯជើងទូលបង្គំ បានកន្ធែកចេញហៀបនឹងផុតទីហើយជំហាននៃទូលបង្គំបានហៀបនឹងរឥលភ្លាត់ទៅ
3. ដ្បិតទូលបង្គំមានសេចក្ដីច្រណែនចំពោះមនុស្សអំនួតដោយឃើញសេចក្ដីចំរើនរបស់មនុស្សអាក្រក់នោះ។
4. ៙ ពីព្រោះកាលគេស្លាប់ នោះគ្មានឈឺចាប់អ្វីសោះគឺកំឡាំងគេនៅតែមាំមួនដដែល
5. គេមិនមានទុក្ខ ដូចជាមនុស្សធម្មតាឡើយក៏មិនត្រូវវេទនា ដូចមនុស្សដទៃដែរ
6. ហេតុនោះបានជាសេចក្ដីអំនួតរបស់គេប្រៀបដូចជាខ្សែច្រវាក់ពាក់នៅកហើយគេប្រដាប់ខ្លួន ដោយសេចក្ដីច្រឡោត
7. ភ្នែកគេលៀនចេញ ដោយមានសាច់ច្រើនគេមានច្រើនលើសជាងចិត្តប្រាថ្នាទៅទៀត
8. គេចំអកឡកឡឺយ ហើយពោលជាការគំហកកំហែងដោយចិត្តអាក្រក់ក៏និយាយដោយពាក្យធំខ្ពស់
9. គេតាំងមាត់ពោលទាស់នឹងស្ថានសួគ៌ហើយអណ្តាតគេបង្វិលទៅមកពេញលើផែនដី។
10. ៙ ហេតុនោះបានជារាស្ត្ររបស់ទ្រង់វិលមកឯណេះក៏ផឹកសំរេងទឹកដែលពេញពែងផង
11. គេសួរថា ធ្វើដូចម្តេចឲ្យព្រះជ្រាបបានតើព្រះដ៏ខ្ពស់បំផុតទ្រង់ប្រកបដោយដំរិះដែរឬ
12. នេះហើយដែលហៅថាមនុស្សអាក្រក់ហើយដោយព្រោះគេចេះតែនៅដោយសុខស្រួលបានជាទ្រព្យសម្បត្តិគេចំរើនឡើង
13. យ៉ាងនោះ ការដែលទូលបង្គំបានជំរះចិត្តហើយលាងដៃឲ្យឥតមានសៅហ្មងនោះឥតប្រយោជន៍ទទេ
14. ដ្បិតទូលបង្គំត្រូវរងរំពាត់ជាដរាបរាល់ថ្ងៃហើយត្រូវវាយផ្ចាលរាល់តែព្រឹកជានិច្ច។