ទំនុក‌ដំកើង 71:5-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ដ្បិត​ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយទ្រង់​ជា​ទី​សង្ឃឹម​នៃ​ទូល‌បង្គំទ្រង់​ជា​ទី​ទុក​ចិត្ត​ដល់​ទូល‌បង្គំ​តាំង​តែ​ពី​ក្មេង​មក

6. គឺ​ទ្រង់​ហើយ​ដែល​ថែ​រក្សា​ទូល‌បង្គំ តាំង​ពី​ផ្ទៃ​ម្តាយ​មកទ្រង់​បាន​គាំ​ទូល‌បង្គំ​ឲ្យ​ចេញ​ចាក​ពី​ពោះ​ម្តាយទូល‌បង្គំ​នឹង​សរសើរ​ពី​ទ្រង់​ជានិច្ច។

7. ៙ ទូល‌បង្គំ​ជា​ទី​អស្ចារ្យ​ដល់​មនុស្ស​ជា​ច្រើនតែ​គឺ​ទ្រង់​ជា​ទី​ពឹង​មាំ‌មួន​របស់​ទូល‌បង្គំ​ទេ

8. មាត់​ទូល‌បង្គំ​នឹង​ពេញ​ដោយ​សេចក្ដី​សរសើរ​ដល់​ទ្រង់ហើយ​នឹង​ពោល​ពី​កិត្តិសព្ទ​នៃ​ព្រះ‌នាម​ទ្រង់​ដរាប​រាល់​ថ្ងៃ

9. សូម​កុំ​បោះ‌បង់​ចោល​ទូល‌បង្គំក្នុង​កាល​ដែល​ចាស់‌ជរា​ឡើយហើយ​កុំ​លះ‌បង់​ទូល‌បង្គំក្នុង​កាល​ដែល​មាន​កំឡាំង​អន់‌ថយ​នោះ​ដែរ

10. ដ្បិត​ពួក​ខ្មាំង​សត្រូវ គេ​និយាយ​ដើម​ពី​ទូល‌បង្គំហើយ​ពួក​អ្នក​ដែល​ចាំ​មើល​ជីវិត​ទូល‌បង្គំ គេ​ជំនុំ​គ្នា​ថា

11. ព្រះ​បាន​បោះ‌បង់​ចោល​វា​ហើយចូរ​យើង​ដេញ​តាម​ចាប់​វា​ចុះដ្បិត​គ្មាន​អ្នក​ណា​នឹង​ជួយ​វា​សោះ។

12. ៙ ឱ​ព្រះ‌អង្គ​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ប្រញាប់​មក​ជួយ​ទូល‌បង្គំ​ផង

ទំនុក‌ដំកើង 71