3. សូមឲ្យទ្រង់ធ្វើជាថ្មដា សំរាប់ជាទីលំនៅដល់ទូលបង្គំជាកន្លែងដែលទូលបង្គំទៅមកជានិច្ចបានទ្រង់បានចេញបង្គាប់ឲ្យជួយសង្គ្រោះទូលបង្គំហើយដ្បិតទ្រង់ជាថ្មដា ហើយជាបន្ទាយរបស់ទូលបង្គំ។
4. ៙ ឱព្រះនៃទូលបង្គំអើយ សូមស្រោចស្រង់ទូលបង្គំឲ្យរួចពីកណ្តាប់ដៃនៃមនុស្សអាក្រក់គឺឲ្យចេញរួចពីកណ្តាប់ដៃនៃមនុស្សទុច្ចរិតដ៏សាហាវផង
5. ដ្បិតឱព្រះអម្ចាស់យេហូវ៉ាអើយទ្រង់ជាទីសង្ឃឹមនៃទូលបង្គំទ្រង់ជាទីទុកចិត្តដល់ទូលបង្គំតាំងតែពីក្មេងមក
6. គឺទ្រង់ហើយដែលថែរក្សាទូលបង្គំ តាំងពីផ្ទៃម្តាយមកទ្រង់បានគាំទូលបង្គំឲ្យចេញចាកពីពោះម្តាយទូលបង្គំនឹងសរសើរពីទ្រង់ជានិច្ច។
7. ៙ ទូលបង្គំជាទីអស្ចារ្យដល់មនុស្សជាច្រើនតែគឺទ្រង់ជាទីពឹងមាំមួនរបស់ទូលបង្គំទេ
8. មាត់ទូលបង្គំនឹងពេញដោយសេចក្ដីសរសើរដល់ទ្រង់ហើយនឹងពោលពីកិត្តិសព្ទនៃព្រះនាមទ្រង់ដរាបរាល់ថ្ងៃ
9. សូមកុំបោះបង់ចោលទូលបង្គំក្នុងកាលដែលចាស់ជរាឡើយហើយកុំលះបង់ទូលបង្គំក្នុងកាលដែលមានកំឡាំងអន់ថយនោះដែរ
10. ដ្បិតពួកខ្មាំងសត្រូវ គេនិយាយដើមពីទូលបង្គំហើយពួកអ្នកដែលចាំមើលជីវិតទូលបង្គំ គេជំនុំគ្នាថា
11. ព្រះបានបោះបង់ចោលវាហើយចូរយើងដេញតាមចាប់វាចុះដ្បិតគ្មានអ្នកណានឹងជួយវាសោះ។
12. ៙ ឱព្រះអង្គអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយឱព្រះនៃទូលបង្គំអើយ សូមប្រញាប់មកជួយទូលបង្គំផង
13. សូមឲ្យពួកអ្នកដែលទាស់ទទឹងនឹងជីវិតទូលបង្គំបានត្រូវអៀនខ្មាស ហើយវិនាសសូន្យទៅឯពួកអ្នកដែលរកប្រទូស្តនឹងទូលបង្គំនោះសូមឲ្យគេបានគ្របពេញដោយសេចក្ដីដំនៀលនិងអាប់យសវិញ
14. ឯទូលបង្គំនឹងមានសង្ឃឹមជានិច្ចហើយនឹងសរសើរដល់ទ្រង់កាន់តែច្រើនឡើង
15. មាត់ទូលបង្គំនឹងថ្លែងប្រាប់ពីសេចក្ដីសុចរិតនិងពីសេចក្ដីសង្គ្រោះរបស់ទ្រង់ជាដរាបរាល់ថ្ងៃពីព្រោះទូលបង្គំមិនដឹងជាមានចំនួនប៉ុន្មានទេ