4. សូមឲ្យអស់អ្នកដែលស្វែងរកទ្រង់បានរីករាយហើយមានសេចក្ដីអំណរចំពោះទ្រង់ហើយឲ្យពួកអ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះនៃទ្រង់បានពោលជានិច្ចថាសូមឲ្យព្រះបានលើកដំកើងឡើង
5. ចំណែកទូលបង្គំ មានសេចក្ដីវេទនាហើយកំសត់ទុគ៌តឱព្រះអង្គអើយ សូមទ្រង់ប្រញាប់នឹងមកឯទូលបង្គំគឺទ្រង់ជាជំនួយ ហើយជាអ្នកប្រោសឲ្យទូលបង្គំរួចឱព្រះយេហូវ៉ាអើយ សូមកុំបង្អង់ឡើយ។