1. ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយទូលបង្គំយកទ្រង់ជាទីជ្រកកោនសូមទ្រង់ជួយសង្គ្រោះទូលបង្គំឲ្យរួចពីអស់អ្នកដែលដេញតាមទូលបង្គំផង
2. ក្រែងគេហែកព្រលឹងនៃទូលបង្គំ ដូចជាសិង្ហព្រមទាំងហែកឲ្យខ្ទេចខ្ទីផងក្នុងកាលដែលគ្មានអ្នកណានឹងដោះឲ្យរួច
3. ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយបើសិនជាទូលបង្គំបានធ្វើដូច្នេះគឺបើមានអំពើទុច្ចរិតណានៅដៃទូលបង្គំ
4. បើទូលបង្គំធ្វើការអាក្រក់ស្នងដល់អ្នកណាដែលមេត្រីនឹងទូលបង្គំបើទូលបង្គំបានរឹបជាន់អ្នកដែលតតាំងនឹងទូលបង្គំ ដោយឥតហេតុ
5. នោះសូមឲ្យខ្មាំងសត្រូវដេញតាមព្រលឹងទូលបង្គំទាន់ចុះអើ សូមឲ្យគេញាំញីជីវិតទូលបង្គំចុះដល់ដីហើយបង្អាប់យសទូលបង្គំ នៅក្នុងធូលីដីផង។ បង្អង់
6. ៙ ឱព្រះយេហូវ៉ាអើយសូមតើនឡើង ដោយសេចក្ដីខ្ញាល់របស់ទ្រង់សូមងើបឡើង ទាស់នឹងសេចក្ដីឃោរឃៅរបស់ពួកតតាំងនឹងទូលបង្គំសូមទ្រង់តើនឡើងជួយទូលបង្គំ ដោយសេចក្ដីយុត្តិធម៌ដែលទ្រង់បានបង្គាប់ហើយ
7. យ៉ាងនោះ ជំនុំនៃបណ្តាជនទាំងឡាយនឹងមកនៅព័ទ្ធជុំវិញទ្រង់សូមទ្រង់ឡើងលើទីខ្ពស់ ពីលើគេវិញ
8. ព្រះយេហូវ៉ាទ្រង់តែងជំនុំជំរះបណ្តាជនទាំងឡាយឱព្រះយេហូវ៉ាអើយ សូមទ្រង់ជំនុំជំរះទូលបង្គំតាមសេចក្ដីសុចរិតនិងសេចក្ដីទៀងត្រង់របស់ទូលបង្គំផង
9. ឱសូមឲ្យការអាក្រក់របស់មនុស្សល្មើសបានផុតទៅតែសូមតាំងមនុស្សសុចរិតឲ្យខ្ជាប់ខ្ជួនឡើងដ្បិតព្រះដ៏សុចរិតទ្រង់សាកលចិត្តថ្លើម
10. ខែលនៃទូលបង្គំនៅជាមួយនឹងព្រះដែលទ្រង់ជួយសង្គ្រោះមនុស្សមានចិត្តទៀងត្រង់