24. សូមចាក់សេចក្ដីក្តៅក្រហាយរបស់ទ្រង់ទៅលើគេហើយឲ្យសេចក្ដីក្រោធដ៏សហ័សនៃទ្រង់តាមគេទាន់
25. សូមឲ្យលំនៅរបស់គេត្រូវចោលស្ងាត់ឥតមានអ្នកណាអាស្រ័យនៅក្នុងត្រសាលគេឡើយ
26. ដ្បិតគេធ្វើទុក្ខបៀតបៀនអ្នកដែលទ្រង់បានវាយហើយក៏ថ្លែងពីសេចក្ដីឈឺចាប់របស់ពួកអ្នកដែលទ្រង់បានធ្វើឲ្យមានរបួសផង
27. សូមបន្ថែមទោសទៅលើទោសរបស់គេហើយកុំឲ្យគេចូលមកក្នុងសេចក្ដីសុចរិតរបស់ទ្រង់ឡើយ
28. សូមឲ្យគេបានលុបចេញពីបញ្ជីជីវិតទៅកុំឲ្យកត់នៅជាមួយនឹងពួកមនុស្សសុចរិតឡើយ។
29. ៙ ចំណែកទូលបង្គំមានសេចក្ដីវេទនា ហើយឈឺចាប់ឱព្រះអង្គអើយ សូមឲ្យសេចក្ដីសង្គ្រោះរបស់ទ្រង់មកលើទូលបង្គំឡើង ដាក់នៅទីខ្ពស់វិញ។
30. ៙ ទូលបង្គំនឹងច្រៀងទំនុកសរសើរដល់ព្រះនាមរបស់ព្រះហើយនឹងលើកដំកើងទ្រង់ដោយអរព្រះគុណ
31. យ៉ាងនោះ នឹងបានជាទីសព្វព្រះហឫទ័យដល់ព្រះយេហូវ៉ា ជាជាងថ្វាយគោឈ្មោល១គឺជាជាងគោឈ្មោលដែលថ្វាយទាំងស្នែង និងក្រចកផង
32. ពួកមនុស្សមានចិត្តរាបទាបបានឃើញហើយក៏មានសេចក្ដីអំណរអ្នករាល់គ្នាដែលស្វែងរកព្រះអើយចូរឲ្យចិត្តអ្នករាល់គ្នាបានភ្ងារឡើង