22. ៙ សូមឲ្យតុរបស់គេត្រឡប់ជាអន្ទាក់ដល់គេហើយកាលណាគេមានសេចក្ដីសុខនោះសូមឲ្យប្រែជាអង្គប់ដល់គេវិញ
23. សូមឲ្យភ្នែកគេងងឹតទៅ រហូតដល់មើលមិនឃើញហើយឲ្យចង្កេះគេញ័រជានិច្ច
24. សូមចាក់សេចក្ដីក្តៅក្រហាយរបស់ទ្រង់ទៅលើគេហើយឲ្យសេចក្ដីក្រោធដ៏សហ័សនៃទ្រង់តាមគេទាន់
25. សូមឲ្យលំនៅរបស់គេត្រូវចោលស្ងាត់ឥតមានអ្នកណាអាស្រ័យនៅក្នុងត្រសាលគេឡើយ
26. ដ្បិតគេធ្វើទុក្ខបៀតបៀនអ្នកដែលទ្រង់បានវាយហើយក៏ថ្លែងពីសេចក្ដីឈឺចាប់របស់ពួកអ្នកដែលទ្រង់បានធ្វើឲ្យមានរបួសផង
27. សូមបន្ថែមទោសទៅលើទោសរបស់គេហើយកុំឲ្យគេចូលមកក្នុងសេចក្ដីសុចរិតរបស់ទ្រង់ឡើយ
28. សូមឲ្យគេបានលុបចេញពីបញ្ជីជីវិតទៅកុំឲ្យកត់នៅជាមួយនឹងពួកមនុស្សសុចរិតឡើយ។
29. ៙ ចំណែកទូលបង្គំមានសេចក្ដីវេទនា ហើយឈឺចាប់ឱព្រះអង្គអើយ សូមឲ្យសេចក្ដីសង្គ្រោះរបស់ទ្រង់មកលើទូលបង្គំឡើង ដាក់នៅទីខ្ពស់វិញ។
30. ៙ ទូលបង្គំនឹងច្រៀងទំនុកសរសើរដល់ព្រះនាមរបស់ព្រះហើយនឹងលើកដំកើងទ្រង់ដោយអរព្រះគុណ
31. យ៉ាងនោះ នឹងបានជាទីសព្វព្រះហឫទ័យដល់ព្រះយេហូវ៉ា ជាជាងថ្វាយគោឈ្មោល១គឺជាជាងគោឈ្មោលដែលថ្វាយទាំងស្នែង និងក្រចកផង
32. ពួកមនុស្សមានចិត្តរាបទាបបានឃើញហើយក៏មានសេចក្ដីអំណរអ្នករាល់គ្នាដែលស្វែងរកព្រះអើយចូរឲ្យចិត្តអ្នករាល់គ្នាបានភ្ងារឡើង
33. ពីព្រោះព្រះយេហូវ៉ាទ្រង់ប្រោសស្តាប់មនុស្សកំសត់ទុគ៌តហើយមិនដែលមើលងាយដល់ពួកអ្នករបស់ទ្រង់ដែលត្រូវគេចាប់ចងឡើយ។
34. ចូរឲ្យផ្ទៃមេឃ និងផែនដី ព្រមទាំងសមុទ្រហើយសត្វទាំងប៉ុន្មាន ដែលរវើកនៅក្នុងនោះបានសរសើរដល់ទ្រង់ចុះ
35. ពីព្រោះ ព្រះទ្រង់នឹងជួយសង្គ្រោះក្រុងស៊ីយ៉ូនហើយនឹងសង់អស់ទាំងទីក្រុងស្រុកយូដាឡើងដូច្នេះ គេនឹងអាស្រ័យនៅស្រុកនោះហើយនឹងបានទុកជាកេរអាកររបស់គេ
36. ពូជពង្សនៃពួកអ្នកបំរើទ្រង់ នឹងគ្រងបានទុកជាមរដកហើយអស់អ្នកដែលស្រឡាញ់ដល់ព្រះនាមទ្រង់នឹងបានអាស្រ័យនៅក្នុងស្រុកនោះ។