20. សេចក្ដីត្មះតិះដៀលបានញាំញីចិត្តទូលបង្គំក៏មានសេចក្ដីទំងន់សង្កត់នៅពេញក្នុងខ្លួនហើយទូលបង្គំបានគន់រកអ្នកណាដែលនឹងអាណិតមេត្តាតែឥតមាន១សោះក៏ស្វែងរកអ្នកណាដែលនឹងកំសាន្តចិត្ត តែមិនឃើញ១ទេ
21. គេបានឲ្យថ្នាំស្ពឹកមកទូលបង្គំសំរាប់ជាអាហារហើយកាលទូលបង្គំស្រេក នោះគេយកទឹកខ្មេះមកឲ្យផឹក
22. ៙ សូមឲ្យតុរបស់គេត្រឡប់ជាអន្ទាក់ដល់គេហើយកាលណាគេមានសេចក្ដីសុខនោះសូមឲ្យប្រែជាអង្គប់ដល់គេវិញ
23. សូមឲ្យភ្នែកគេងងឹតទៅ រហូតដល់មើលមិនឃើញហើយឲ្យចង្កេះគេញ័រជានិច្ច
24. សូមចាក់សេចក្ដីក្តៅក្រហាយរបស់ទ្រង់ទៅលើគេហើយឲ្យសេចក្ដីក្រោធដ៏សហ័សនៃទ្រង់តាមគេទាន់
25. សូមឲ្យលំនៅរបស់គេត្រូវចោលស្ងាត់ឥតមានអ្នកណាអាស្រ័យនៅក្នុងត្រសាលគេឡើយ
26. ដ្បិតគេធ្វើទុក្ខបៀតបៀនអ្នកដែលទ្រង់បានវាយហើយក៏ថ្លែងពីសេចក្ដីឈឺចាប់របស់ពួកអ្នកដែលទ្រង់បានធ្វើឲ្យមានរបួសផង
27. សូមបន្ថែមទោសទៅលើទោសរបស់គេហើយកុំឲ្យគេចូលមកក្នុងសេចក្ដីសុចរិតរបស់ទ្រង់ឡើយ
28. សូមឲ្យគេបានលុបចេញពីបញ្ជីជីវិតទៅកុំឲ្យកត់នៅជាមួយនឹងពួកមនុស្សសុចរិតឡើយ។
29. ៙ ចំណែកទូលបង្គំមានសេចក្ដីវេទនា ហើយឈឺចាប់ឱព្រះអង្គអើយ សូមឲ្យសេចក្ដីសង្គ្រោះរបស់ទ្រង់មកលើទូលបង្គំឡើង ដាក់នៅទីខ្ពស់វិញ។