14. សូមស្រង់ទូលបង្គំឡើងចេញពីល្បាប់កុំឲ្យទូលបង្គំផុងចុះទៅឡើយសូមប្រោសឲ្យទូលបង្គំបានរួចពីពួកដែលស្អប់ទូលបង្គំហើយពីទឹកជ្រៅផង
15. សូមកុំឲ្យទឹកជន់មកពន្លិចទូលបង្គំឬឲ្យទីជំរៅលេបទូលបង្គំបាត់ឬឲ្យរណ្តៅបិទមាត់ពីលើទូលបង្គំឡើយ។
16. ៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយតបមកទូលបង្គំផងដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ល្អណាស់ហើយសូមបែរមកឯទូលបង្គំ តាមសេចក្ដីមេត្តាករុណាដ៏បរិបូររបស់ទ្រង់
17. សូមកុំលាក់ព្រះភក្ត្រនឹងអ្នកបំរើរបស់ទ្រង់ឡើយសូមឆ្លើយមកទូលបង្គំជាប្រញាប់ផងដ្បិតទូលបង្គំមានសេចក្ដីវេទនាហើយ។
18. ៙ សូមទ្រង់ចូលមកជិត លោះព្រលឹងនៃទូលបង្គំសូមដោះទូលបង្គំឲ្យរួច ដោយព្រោះពួកខ្មាំងសត្រូវ