ទំនុក‌ដំកើង 69:13-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ៙ ប៉ុន្តែ​ឯ​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយសេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំ​ដំរង់​ទៅ​ឯ​ទ្រង់ក្នុង​វេលា​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យឱ​ព្រះ‌អង្គ​អើយ សូម​ឆ្លើយ​តប​មក​ទូល‌បង្គំដោយ​សេចក្ដី​សង្គ្រោះ​ដ៏​ពិត​របស់​ទ្រង់តាម​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់

14. សូម​ស្រង់​ទូល‌បង្គំ​ឡើង​ចេញ​ពី​ល្បាប់កុំ​ឲ្យ​ទូល‌បង្គំ​ផុង​ចុះ​ទៅ​ឡើយសូម​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​រួច​ពី​ពួក​ដែល​ស្អប់​ទូល‌បង្គំហើយ​ពី​ទឹក​ជ្រៅ​ផង

15. សូម​កុំ​ឲ្យ​ទឹក​ជន់​មក​ពន្លិច​ទូល‌បង្គំឬ​ឲ្យ​ទី​ជំរៅ​លេប​ទូល‌បង្គំ​បាត់ឬ​ឲ្យ​រណ្តៅ​បិទ​មាត់​ពី​លើ​ទូល‌បង្គំ​ឡើយ។

16. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផងដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ល្អ​ណាស់​ហើយសូម​បែរ​មក​ឯ​ទូល‌បង្គំ តាម​សេចក្ដី​មេត្តា‌ករុណាដ៏​បរិបូរ​របស់​ទ្រង់

17. សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​អ្នក​បំរើ​របស់​ទ្រង់​ឡើយសូម​ឆ្លើយ​មក​ទូល‌បង្គំ​ជា​ប្រញាប់​ផងដ្បិត​ទូល‌បង្គំ​មាន​សេចក្ដី​វេទនា​ហើយ។

18. ៙ សូម​ទ្រង់​ចូល​មក​ជិត លោះ​ព្រលឹង​នៃ​ទូល‌បង្គំសូម​ដោះ​ទូល‌បង្គំ​ឲ្យ​រួច ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ

19. ទ្រង់​ជ្រាប​សេចក្ដី​ដំនៀល សេចក្ដី​ខ្មាសនិង​សេចក្ដី​អាប់‌យស​របស់​ទូល‌បង្គំ​ហើយពួក​អ្នក​ដែល​ត‌តាំង​នឹង​ទូល‌បង្គំ​សុទ្ធ​តែ​នៅ​ចំពោះ​ទ្រង់គ្រប់​ទាំង​អស់

20. សេចក្ដី​ត្មះ‌តិះដៀល​បាន​ញាំ‌ញី​ចិត្ត​ទូល‌បង្គំក៏​មាន​សេចក្ដី​ទំងន់​សង្កត់​នៅ​ពេញ​ក្នុង​ខ្លួន​ហើយទូល‌បង្គំ​បាន​គន់​រក​អ្នក​ណា​ដែល​នឹង​អាណិត​មេត្តាតែ​ឥត​មាន​១​សោះក៏​ស្វែង​រក​អ្នក​ណា​ដែល​នឹង​កំសាន្ត​ចិត្ត តែ​មិន​ឃើញ​១​ទេ

21. គេ​បាន​ឲ្យ​ថ្នាំ​ស្ពឹក​មក​ទូល‌បង្គំ​សំរាប់​ជា​អាហារហើយ​កាល​ទូល‌បង្គំ​ស្រេក នោះ​គេ​យក​ទឹក‌ខ្មេះ​មក​ឲ្យ​ផឹក

22. ៙ សូម​ឲ្យ​តុ​របស់​គេ​ត្រឡប់​ជា​អន្ទាក់​ដល់​គេហើយ​កាល​ណា​គេ​មាន​សេចក្ដី​សុខនោះ​សូម​ឲ្យ​ប្រែ​ជា​អង្គប់​ដល់​គេ​វិញ

23. សូម​ឲ្យ​ភ្នែក​គេ​ងងឹត​ទៅ រហូត​ដល់​មើល​មិន​ឃើញហើយ​ឲ្យ​ចង្កេះ​គេ​ញ័រ​ជានិច្ច

24. សូម​ចាក់​សេចក្ដី​ក្តៅ​ក្រហាយ​របស់​ទ្រង់​ទៅ​លើ​គេហើយ​ឲ្យ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​នៃ​ទ្រង់​តាម​គេ​ទាន់

25. សូម​ឲ្យ​លំនៅ​របស់​គេ​ត្រូវ​ចោល​ស្ងាត់ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ​ក្នុង​ត្រសាល​គេ​ឡើយ

26. ដ្បិត​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន​អ្នក​ដែល​ទ្រង់​បាន​វាយ​ហើយក៏​ថ្លែង​ពី​សេចក្ដី​ឈឺ​ចាប់​របស់​ពួក​អ្នក​ដែល​ទ្រង់​បានធ្វើ​ឲ្យ​មាន​របួស​ផង

27. សូម​បន្ថែម​ទោស​ទៅ​លើ​ទោស​របស់​គេហើយ​កុំ​ឲ្យ​គេ​ចូល​មក​ក្នុង​សេចក្ដី​សុចរិត​របស់​ទ្រង់​ឡើយ

28. សូម​ឲ្យ​គេ​បាន​លុប​ចេញ​ពី​បញ្ជី​ជីវិត​ទៅកុំ​ឲ្យ​កត់​នៅ​ជា​មួយ​នឹង​ពួក​មនុស្ស​សុចរិត​ឡើយ។

29. ៙ ចំណែក​ទូល‌បង្គំ​មាន​សេចក្ដី​វេទនា ហើយ​ឈឺ​ចាប់ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់មក​លើ​ទូល‌បង្គំ​ឡើង ដាក់​នៅ​ទី​ខ្ពស់​វិញ។

30. ៙ ទូល‌បង្គំ​នឹង​ច្រៀង​ទំនុក​សរសើរដល់​ព្រះ‌នាម​របស់​ព្រះហើយ​នឹង​លើក​ដំកើង​ទ្រង់​ដោយ​អរ​ព្រះ‌គុណ

31. យ៉ាង​នោះ នឹង​បាន​ជា​ទី​សព្វ​ព្រះ‌ហឫ‌ទ័យដល់​ព្រះ‌យេហូវ៉ា ជា​ជាង​ថ្វាយ​គោ​ឈ្មោល​១គឺ​ជា​ជាង​គោ​ឈ្មោល​ដែល​ថ្វាយ​ទាំង​ស្នែង និង​ក្រចក​ផង

32. ពួក​មនុស្ស​មាន​ចិត្ត​រាប​ទាប​បាន​ឃើញហើយ​ក៏​មាន​សេចក្ដី​អំណរអ្នក​រាល់​គ្នា​ដែល​ស្វែង​រក​ព្រះ​អើយចូរ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​បាន​ភ្ងារ​ឡើង

ទំនុក‌ដំកើង 69