8. នោះផែនដីក៏ញ័រ ហើយមេឃក៏ធ្លាក់មកជាភ្លៀងនៅចំពោះទ្រង់ភ្នំស៊ីណាយក៏កក្រើកញ័រ នៅចំពោះព្រះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល
9. ឱព្រះអង្គអើយ ទ្រង់បានបង្អុរភ្លៀងជាបរិបូរក៏បានតាំងមរដកទ្រង់ដែលហេវនោះ ឲ្យជាប់មាំមួនឡើង
10. ពួកកងរបស់ទ្រង់បានអាស្រ័យនៅស្រុកនោះឱព្រះអង្គអើយទ្រង់បានផ្គត់ផ្គង់ដល់ពួកមនុស្សក្រីក្រដោយសេចក្ដីសប្បុរសនៃទ្រង់
11. ព្រះអម្ចាស់ទ្រង់ប្រទានព្រះបន្ទូលហើយពួកអ្នកដែលប្រកាសប្រាប់ដំណឹងនោះមានគ្នាច្រើនណាស់
12. ពួកស្តេចនៃកងទ័ពក៏រត់ គេរត់ទៅហើយពួកស្រីៗ ដែលនៅផ្ទះក៏ចែករបឹបគ្នា
13. ទោះបើអ្នករាល់គ្នាបានដេកនៅកណ្តាលក្រោលសត្វគង់តែនឹងមានស្លាបដូចជាព្រាបដែលស្រោបដោយប្រាក់ហើយរោមក៏ស្រោបដោយមាសលឿង
14. នៅវេលាដែលព្រះដ៏មានព្រះចេស្តាបំផុត ទ្រង់កំចាត់ពួកស្តេចនៅក្នុងស្រុកនោះបានដូចជាវេលាដែលហិមៈធ្លាក់នៅលើភ្នំសាលម៉ូន។
15. ភ្នំបាសានជាភ្នំនៃព្រះ ភ្នំបាសានក៏មានកំពូលខ្ពស់
16. ឱភ្នំដ៏មានកំពូលខ្ពស់អើយ ហេតុអ្វីបានជាមើលដោយច្រណែនដល់ភ្នំដែលព្រះសព្វព្រះហឫទ័យយកជាទីលំនៅដូច្នេះអើ ព្រះយេហូវ៉ាទ្រង់នឹងគង់នៅភ្នំនោះអស់កល្បជានិច្ច
17. អស់ទាំងរាជរថរបស់ព្រះ នោះមានចំនួន២ម៉ឺនគឺទាំងពាន់ៗព្រះអម្ចាស់ទ្រង់ក៏គង់នៅកណ្តាល ដូចក្នុងទីបរិសុទ្ធនៅភ្នំស៊ីណាយ
18. ទ្រង់បានយាងឡើងទៅឯស្ថានខ្ពស់ ទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយព្រមទាំងទទួលអំណោយទានសំរាប់ចែកឲ្យដល់មនុស្សគឺដល់ទាំងមនុស្សបះបោរផង ដើម្បីឲ្យព្រះដ៏ជាព្រះយេហូវ៉ាបានគង់នៅជាមួយនឹងគេ
19. សូមឲ្យព្រះអម្ចាស់បានប្រកបដោយព្រះពរដែលទ្រង់ទទួលយកបន្ទុកយើងខ្ញុំរាល់ៗថ្ងៃគឺជាព្រះដ៏ជាទីសង្គ្រោះដល់យើងខ្ញុំ។-បង្អង់
20. ៙ ព្រះទ្រង់ជាព្រះដែលប្រោសឲ្យយើងខ្ញុំរួចហើយសេចក្ដីរួចពីស្លាប់ក៏ស្រេចនៅព្រះយេហូវ៉ាជាព្រះអម្ចាស់ដែរ
21. តែព្រះទ្រង់នឹងវាយបំបែកក្បាលពួកខ្មាំងសត្រូវទ្រង់និងស្បែកក្បាលរបស់អស់អ្នកដែលចេះតែដើរក្នុងសេចក្ដីកំហុសរបស់ខ្លួនដែរ
22. ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាអញនឹងនាំគេត្រឡប់មកពីស្រុកបាសានអញនឹងនាំគេឲ្យវិលពីបាតសមុទ្រមកវិញ
23. ដើម្បីឲ្យឯងបានជាន់ឈ្លីគេព្រមទាំងជ្រលក់ជើងឯងក្នុងឈាមផងប្រយោជន៍ឲ្យអណ្តាតឆ្កែបានចំណែកនៃខ្មាំងសត្រូវរបស់ទ្រង់ដែរ
24. ឱព្រះអង្គអើយ គេបានឃើញការយាងយាសនៃទ្រង់ជាដំណើររបស់ព្រះនៃទូលបង្គំ គឺជាស្តេចនៃទូលបង្គំដែលទ្រង់យាងចូលទៅក្នុងទីបរិសុទ្ធ
25. ពួកចំរៀងបានដើរនាំមុខ ពួកភ្លេងបានដើរតាមក្រោយនៅកណ្តាលពួកស្រីក្រមុំដែលវាយក្រាប់
26. ឱអស់អ្នកដែលកើតពីទីកំណើតនៃអ៊ីស្រាអែលអើយចូរលើកដំកើងព្រះ គឺជាព្រះអម្ចាស់ នៅក្នុងពួកជំនុំ
27. នៅទីនោះមានបេនយ៉ាមីន ជាពៅបង្អស់ដែលគ្រប់គ្រងលើគេពួកចៅហ្វាយនៃយូដា និងក្រុមជំនុំរបស់គេព្រមទាំងពួកចៅហ្វាយនៃសាប់យូល៉ូនហើយពួកចៅហ្វាយនៃណែបថាលីផង
28. ព្រះនៃឯង ទ្រង់បានបង្គាប់ឲ្យផ្តល់កំឡាំងដល់ឯងឱព្រះអង្គអើយ សូមចំរើនកំឡាំង ចំពោះអស់ទាំងការដែលទ្រង់បានប្រោសដល់យើងខ្ញុំផង