16. ឱភ្នំដ៏មានកំពូលខ្ពស់អើយ ហេតុអ្វីបានជាមើលដោយច្រណែនដល់ភ្នំដែលព្រះសព្វព្រះហឫទ័យយកជាទីលំនៅដូច្នេះអើ ព្រះយេហូវ៉ាទ្រង់នឹងគង់នៅភ្នំនោះអស់កល្បជានិច្ច
17. អស់ទាំងរាជរថរបស់ព្រះ នោះមានចំនួន២ម៉ឺនគឺទាំងពាន់ៗព្រះអម្ចាស់ទ្រង់ក៏គង់នៅកណ្តាល ដូចក្នុងទីបរិសុទ្ធនៅភ្នំស៊ីណាយ
18. ទ្រង់បានយាងឡើងទៅឯស្ថានខ្ពស់ ទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយព្រមទាំងទទួលអំណោយទានសំរាប់ចែកឲ្យដល់មនុស្សគឺដល់ទាំងមនុស្សបះបោរផង ដើម្បីឲ្យព្រះដ៏ជាព្រះយេហូវ៉ាបានគង់នៅជាមួយនឹងគេ
19. សូមឲ្យព្រះអម្ចាស់បានប្រកបដោយព្រះពរដែលទ្រង់ទទួលយកបន្ទុកយើងខ្ញុំរាល់ៗថ្ងៃគឺជាព្រះដ៏ជាទីសង្គ្រោះដល់យើងខ្ញុំ។-បង្អង់
20. ៙ ព្រះទ្រង់ជាព្រះដែលប្រោសឲ្យយើងខ្ញុំរួចហើយសេចក្ដីរួចពីស្លាប់ក៏ស្រេចនៅព្រះយេហូវ៉ាជាព្រះអម្ចាស់ដែរ
21. តែព្រះទ្រង់នឹងវាយបំបែកក្បាលពួកខ្មាំងសត្រូវទ្រង់និងស្បែកក្បាលរបស់អស់អ្នកដែលចេះតែដើរក្នុងសេចក្ដីកំហុសរបស់ខ្លួនដែរ
22. ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាអញនឹងនាំគេត្រឡប់មកពីស្រុកបាសានអញនឹងនាំគេឲ្យវិលពីបាតសមុទ្រមកវិញ
23. ដើម្បីឲ្យឯងបានជាន់ឈ្លីគេព្រមទាំងជ្រលក់ជើងឯងក្នុងឈាមផងប្រយោជន៍ឲ្យអណ្តាតឆ្កែបានចំណែកនៃខ្មាំងសត្រូវរបស់ទ្រង់ដែរ
24. ឱព្រះអង្គអើយ គេបានឃើញការយាងយាសនៃទ្រង់ជាដំណើររបស់ព្រះនៃទូលបង្គំ គឺជាស្តេចនៃទូលបង្គំដែលទ្រង់យាងចូលទៅក្នុងទីបរិសុទ្ធ