ទំនុក‌ដំកើង 68:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. សូម​ព្រះ‌អង្គ​ទ្រង់​ឈរ​ឡើងឲ្យ​ពួក​ខ្មាំង​សត្រូវ​ទ្រង់​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅហើយ​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ទ្រង់ រត់​ពី​ចំពោះ​ទ្រង់​ចេញ

2. សូម​ទ្រង់​បណ្តេញ​គេ​ចេញដូច​ជា​ផ្សែង​ត្រូវ​ផាត់​បាត់​ទៅ​ដែរសូម​ឲ្យ​ពួក​មនុស្ស​អាក្រក់​វិនាស​បាត់​ពី​ចំពោះ​ព្រះ​ទៅដូច​ជា​ក្រមួន​ដែល​រលាយ​ទៅ នៅ​ចំពោះ​ភ្លើង

3. តែ​សូម​ឲ្យ​មនុស្ស​សុចរិត​បាន​រីក‌រាយ​សប្បាយ​វិញឲ្យ​គេ​បាន​ត្រេក‌អរ​នៅ​ចំពោះ​ព្រះ​ចុះអើ សូម​ឲ្យ​គេ​បាន​រីក‌រាយ​ឡើង​ដោយ​សេចក្ដី​អំណរ​ផង

4. ចូរ​ច្រៀង​ថ្វាយ​ព្រះ ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់ចូរ​លើក​ថ្នល់​ឡើង​ថ្វាយ​ព្រះ ដែល​ទ្រង់​ជិះ​យាង​កាត់ទី​រហោ‌ស្ថាន​មកទ្រង់​ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ាចូរ​លោត‌កញ្ឆេង​នៅ​ចំពោះ​ទ្រង់​ចុះ

5. ឯ​ព្រះ​ដែល​គង់​នៅ​ក្នុង​ទី​លំនៅ​បរិសុទ្ធទ្រង់​ជា​ឪពុក​ដល់​ពួក​កំព្រានិង​ជា​ចៅ‌ក្រម​ដល់​ពួក​មេម៉ាយ

6. ព្រះ​ទ្រង់​ប្រោស​មនុស្ស​ត្រមោច​ឲ្យ​បែក​ជា​គ្រួសារឡើងទ្រង់​នាំ​ពួក​ឈ្លើយ​ឲ្យ​ចេញ​មក​ឯ​សេចក្ដី​ចំរើនតែ​ពួក​រឹង‌ចចេស​ត្រូវ​អាស្រ័យ​នៅ​ស្រុក​ហួត‌ហែង​វិញ។

7. ៙ ឱ​ព្រះ‌អង្គ​អើយ កាល​ទ្រង់​បាន​យាង​ចេញ​នាំ​មុខរាស្ត្រ​ទ្រង់​ទៅនៅ​វេលា​ដែល​ទ្រង់​បាន​យាង​កាត់​ទី​ហោ‌ស្ថាន។បង្អង់

8. នោះ​ផែនដី​ក៏​ញ័រ ហើយ​មេឃ​ក៏​ធ្លាក់​មក​ជា​ភ្លៀងនៅ​ចំពោះ​ទ្រង់ភ្នំ​ស៊ី‌ណាយ​ក៏​កក្រើក​ញ័រ នៅ​ចំពោះ​ព្រះ គឺ​ជា​ព្រះនៃ​សាសន៍​អ៊ីស្រា‌អែល

9. ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​បង្អុរ​ភ្លៀង​ជា​បរិបូរក៏​បាន​តាំង​មរដក​ទ្រង់​ដែល​ហេវ​នោះ ឲ្យ​ជាប់​មាំ‌មួន​ឡើង

10. ពួក​កង​របស់​ទ្រង់​បាន​អាស្រ័យ​នៅ​ស្រុក​នោះឱ​ព្រះ‌អង្គ​អើយទ្រង់​បាន​ផ្គត់‌ផ្គង់​ដល់​ពួក​មនុស្ស​ក្រីក្រដោយ​សេចក្ដី​សប្បុរស​នៃ​ទ្រង់

11. ព្រះ‌អម្ចាស់​ទ្រង់​ប្រទាន​ព្រះ‌បន្ទូលហើយ​ពួក​អ្នក​ដែល​ប្រកាស​ប្រាប់​ដំណឹងនោះ​មាន​គ្នា​ច្រើន​ណាស់

12. ពួក​ស្តេច​នៃ​កង‌ទ័ព​ក៏​រត់ គេ​រត់​ទៅហើយ​ពួក​ស្រីៗ ដែល​នៅ​ផ្ទះ​ក៏​ចែក​របឹប​គ្នា

13. ទោះ​បើ​អ្នក​រាល់​គ្នា​បាន​ដេក​នៅ​កណ្តាល​ក្រោល​សត្វគង់​តែ​នឹង​មាន​ស្លាប​ដូច​ជា​ព្រាប​ដែល​ស្រោប​ដោយ​ប្រាក់ហើយ​រោម​ក៏​ស្រោប​ដោយ​មាស​លឿង

14. នៅ​វេលា​ដែល​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ទ្រង់​កំចាត់ពួក​ស្តេច​នៅ​ក្នុង​ស្រុកនោះ​បាន​ដូច​ជា​វេលា​ដែល​ហិមៈ​ធ្លាក់​នៅ​លើ​ភ្នំ​សាល‌ម៉ូន។

15. ភ្នំ​បាសាន​ជា​ភ្នំ​នៃ​ព្រះ ភ្នំ​បាសាន​ក៏​មាន​កំពូល​ខ្ពស់

ទំនុក‌ដំកើង 68