12. ទ្រង់បានឲ្យមនុស្សជិះក្បាលយើងខ្ញុំយើងខ្ញុំបានដើរលុយភ្លើង និងទឹកទៅប៉ុន្តែទ្រង់បាននាំយើងខ្ញុំចេញមកនៅទីដ៏មានជាបរិបូរវិញ
13. ទូលបង្គំនឹងយកដង្វាយដុត ចូលទៅក្នុងដំណាក់ទ្រង់ហើយនឹងលាបំណន់របស់ទូលបង្គំ
14. ជាបំណន់ដែលបបូរមាត់ទូលបង្គំបានបន់ទុកហើយដែលមាត់ទូលបង្គំមានវាចាក្នុងកាលដែលមានសេចក្ដីវេទនា
15. ទូលបង្គំនឹងថ្វាយចៀមយ៉ាងធាត់ជាដង្វាយដុតដល់ទ្រង់ព្រមទាំងក្លិនឈ្ងុយរបស់ចៀមឈ្មោលផងទូលបង្គំនឹងថ្វាយទាំងកូនគោ និងពពែឈ្មោលដែរ។–បង្អង់
16. ៙ មកនេះ ចូរស្តាប់ចុះ អស់អ្នកដែលកោតខ្លាចដល់ព្រះអើយខ្ញុំនឹងថ្លែងប្រាប់ពីការដែលទ្រង់បានប្រោសដល់ព្រលឹងខ្ញុំ
17. មាត់ខ្ញុំបានអំពាវនាវដល់ទ្រង់ហើយអណ្តាតខ្ញុំបានសរសើរដំកើងទ្រង់
18. បើប្រសិនជាខ្ញុំឃើញមានសេចក្ដីទុច្ចរិតនៅក្នុងចិត្តនោះព្រះអម្ចាស់ទ្រង់មិនព្រមស្តាប់ខ្ញុំទេ
19. ប៉ុន្តែព្រះទ្រង់បានស្តាប់ខ្ញុំហើយទ្រង់បានប្រុងស្តាប់ពាក្យខ្ញុំអធិស្ឋាន
20. សូមសរសើរព្រះអង្គ ដែលទ្រង់មិនបានបែរចេញពីសេចក្ដីអធិស្ឋានរបស់ខ្ញុំក៏មិនបានបង្វែរសេចក្ដីសប្បុរសទ្រង់ពីខ្ញុំចេញដែរ។