1. នែ ផែនដីទាំងមូលអើយចូរបន្លឺឡើង ដោយអំណរ ថ្វាយព្រះចុះ
2. ចូរច្រៀងពីកិត្តិយសនៃព្រះនាមទ្រង់ឲ្យសេចក្ដីសរសើរទ្រង់បានរុងរឿងឡើង
3. ចូរទូលដល់ព្រះថា អស់ទាំងកិច្ចការរបស់ទ្រង់គួរស្ញែងខ្លាចយ៉ាងណាទៅពួកខ្មាំងសត្រូវនឹងចុះចូលចំពោះទ្រង់ដោយព្រោះឥទ្ធិឫទ្ធិដ៏ជាធំរបស់ទ្រង់
4. ផែនដីទាំងមូលនឹងថ្វាយបង្គំហើយនឹងច្រៀងថ្វាយទ្រង់ផងគេនឹងច្រៀងសរសើរដល់ព្រះនាមទ្រង់។ –បង្អង់
5. ៙ មកនេះ ចូរមកមើលការទាំងប៉ុន្មានរបស់ព្រះទ្រង់គួរស្ញែងខ្លាច ក្នុងការដែលទ្រង់ធ្វើដល់ពួកមនុស្សជាតិ
6. ទ្រង់បំផ្លាស់បំប្រែសមុទ្រឲ្យទៅជាដីគោកគេក៏បានដើរកាត់ទន្លេទៅនៅទីនោះយើងខ្ញុំបានរីករាយដោយសារទ្រង់
7. ទ្រង់សោយរាជ្យជារៀងរាបតទៅដោយសារព្រះចេស្តានៃទ្រង់ព្រះនេត្រទ្រង់រំពៃមើលអស់ទាំងសាសន៍មិនត្រូវឲ្យពួកបះបោរលើកគ្នាឡើងឡើយ។ –បង្អង់
8. ៙ ម្នាល ជនទាំងឡាយអើយចូរលើកដំកើងព្រះនៃយើងរាល់គ្នាហើយបន្លឺឡើងឲ្យបានឮសេចក្ដីសរសើរទ្រង់ទួទៅ
9. គឺព្រះដែលរក្សាជីវិតយើងឲ្យរស់នៅក៏មិនឲ្យជើងយើងត្រូវរឥលឡើយ
10. ដ្បិត ឱព្រះអង្គអើយ ទ្រង់បានល្បងលយើងខ្ញុំហើយក៏បានសាកយើងខ្ញុំដូចជាគេសាកប្រាក់ដែរ
11. ទ្រង់បាននាំយើងខ្ញុំឲ្យជាប់មងហើយបានផ្ទុកបន្ទុកយ៉ាងធ្ងន់នៅលើចង្កេះយើងខ្ញុំ
12. ទ្រង់បានឲ្យមនុស្សជិះក្បាលយើងខ្ញុំយើងខ្ញុំបានដើរលុយភ្លើង និងទឹកទៅប៉ុន្តែទ្រង់បាននាំយើងខ្ញុំចេញមកនៅទីដ៏មានជាបរិបូរវិញ
13. ទូលបង្គំនឹងយកដង្វាយដុត ចូលទៅក្នុងដំណាក់ទ្រង់ហើយនឹងលាបំណន់របស់ទូលបង្គំ
14. ជាបំណន់ដែលបបូរមាត់ទូលបង្គំបានបន់ទុកហើយដែលមាត់ទូលបង្គំមានវាចាក្នុងកាលដែលមានសេចក្ដីវេទនា
15. ទូលបង្គំនឹងថ្វាយចៀមយ៉ាងធាត់ជាដង្វាយដុតដល់ទ្រង់ព្រមទាំងក្លិនឈ្ងុយរបស់ចៀមឈ្មោលផងទូលបង្គំនឹងថ្វាយទាំងកូនគោ និងពពែឈ្មោលដែរ។–បង្អង់
16. ៙ មកនេះ ចូរស្តាប់ចុះ អស់អ្នកដែលកោតខ្លាចដល់ព្រះអើយខ្ញុំនឹងថ្លែងប្រាប់ពីការដែលទ្រង់បានប្រោសដល់ព្រលឹងខ្ញុំ