ទំនុក‌ដំកើង 65:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌អង្គ​អើយសេចក្ដី​សរសើរ​ចាំ​តែ​ទ្រង់​នៅ​ក្រុង​ស៊ីយ៉ូននោះ​គេ​នឹង​លា​បំណន់​ចំពោះ​ទ្រង់

2. ឱ​ព្រះ​ដែល​ស្តាប់​សេចក្ដី​អធិស្ឋាន​អើយអស់​ទាំង​មនុស្សនឹង​មូល​មក​ឯ​ទ្រង់

3. អស់​ទាំង​សេចក្ដី​ទុច្ចរិត​តែង‌តែ​ឈ្នះ​ទូល‌បង្គំឯ​ការ​រំលង​របស់​យើង​ខ្ញុំនោះ​ទ្រង់​នឹង​ជំរះ​ចោល​ចេញ

ទំនុក‌ដំកើង 65