ទំនុក‌ដំកើង 62:3-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. តើ​អ្នក​រាល់​គ្នា​នឹង​សង្ខុញ​ចូល​ទៅ​លើ​មនុស្សទាំង​ចង់​សំឡាប់​គេ​ដល់​កាល​ណា​ទៀតប្រៀប​ដូច​ជា​កំផែង​ដែល​ទ្រេតដូច​ជា​របង​ដែល​ចង់​រលំ​ហើយ

4. គេ​ប្រឹក្សា​គ្នាដើម្បី​តែ​នឹង​ទំលាក់​អ្នក​នោះ​ចុះ​ពី​យស​របស់​ខ្លួនគេ​ចូល​ចិត្ត​នឹង​សេចក្ដី​ភូត‌ភរ មាត់​គេ​ឲ្យ​ពរតែ​នៅ​ក្នុង​ចិត្ត គេ​ប្រទេច​ផ្តាសា​វិញ។ –បង្អង់

5. ៙ ព្រលឹង​ខ្ញុំ​អើយ ចូរ​នៅ​ស្ងៀម​ចាំ​តែ​ព្រះ​ចុះដ្បិត​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ នោះ​មក​តែ​ពី​ទ្រង់​ទេ

6. គឺ​ទ្រង់​តែ​១​ព្រះ‌អង្គ​ដែល​ជា​ថ្មដាហើយ​ជា​សេចក្ដី​សង្គ្រោះ​នៃ​ខ្ញុំក៏​ជា​ប៉ម​យ៉ាង​ខ្ពស់​របស់​ខ្ញុំៗ​មិន​ត្រូវ​រង្គើ​ឡើយ

7. សេចក្ដី​សង្គ្រោះ និង​សិរី‌ល្អ​របស់​ខ្ញុំ នោះ​នៅ​នឹង​ព្រះឯ​ថ្មដា​នៃ​កំឡាំង​ខ្ញុំ និង​ទី​ពឹង​ជ្រក​របស់​ខ្ញុំក៏​នៅ​ក្នុង​ព្រះ​ដែរ

ទំនុក‌ដំកើង 62