2. ឱព្រះយេហូវ៉ាអើយ សូមប្រោសមេត្តាដល់ទូលបង្គំផងដ្បិតទូលបង្គំខ្សោយឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាដ្បិតឆ្អឹងទូលបង្គំញ័ររន្ធត់
3. ព្រលឹងទូលបង្គំក៏ថប់បារម្ភជាខ្លាំងដែរឯទ្រង់ ឱព្រះយេហូវ៉ាអើយ តើដល់កាលណា
4. ឱព្រះយេហូវ៉ាអើយ សូមទ្រង់យាងមកវិញហើយប្រោសព្រលឹងទូលបង្គំឲ្យរួចសូមទ្រង់ជួយសង្គ្រោះទូលបង្គំ ដោយយល់ដល់សេចក្ដីសប្បុរសនៃទ្រង់
5. ដ្បិតក្នុងមរណភាព គ្មានសេចក្ដីនឹកចាំពីទ្រង់ទៀតឡើយនៅស្ថានឃុំព្រលឹងមនុស្សស្លាប់នោះតើអ្នកណានឹងសរសើរដល់ទ្រង់
6. ទូលបង្គំអស់កំឡាំង ដោយថ្ងូរដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ
7. ភ្នែកទូលបង្គំស្រវាំងទៅ ដោយថប់ព្រួយក៏ទៅជាចាស់ ដោយព្រោះពួកដែលតតាំងនឹងទូលបង្គំ។