10. ព្រះនៃទូលបង្គំ ទ្រង់នឹងយាងមកប្រោសដោយសេចក្ដីសប្បុរសនៃទ្រង់ទ្រង់នឹងឲ្យទូលបង្គំឃើញបំណងចិត្តធ្លាក់លើពួកខ្មាំងសត្រូវរបស់ទូលបង្គំ
11. សូមកុំសំឡាប់គេ ក្រែងរាស្ត្រទូលបង្គំភ្លេចតែ ឱព្រះអម្ចាស់ដ៏ជាខែលនៃយើងខ្ញុំអើយសូមកំចាត់កំចាយគេដោយព្រះចេស្តាទ្រង់ ហើយទំលាក់គេចុះវិញ
12. សូមឲ្យគេជាប់ទោស ដោយសេចក្ដីអំនួតរបស់គេដោយព្រោះបាបរបស់មាត់គេនិងពាក្យដែលចេញពីបបូរមាត់ព្រមទាំងសេចក្ដីបណ្តាសា និងសេចក្ដីភូតភរដែលគេពោលនោះផង
13. សូមបំផ្លាញគេ ដោយសេចក្ដីក្រោធរបស់ទ្រង់សូមបំផ្លាញគេ ដើម្បីកុំឲ្យមានទៀតឡើយហើយឲ្យគេដឹងថា ព្រះទ្រង់គ្រប់គ្រងនៅលើពួកយ៉ាកុបរហូតដល់ចុងផែនដីបំផុត។ –បង្អង់
14. ៙ នោះឲ្យគេត្រឡប់មកលូរាល់តែល្ងាចដូចជាឆ្កែឲ្យគេដើរក្រវែលទីក្រុងចុះ
15. គេនឹងដើរចុះឡើងរកអាហារហើយបើគេមិនបានឆ្អែតនោះឲ្យគេអាស្រ័យដរាបដល់ភ្លឺទៀត
16. តែទូលបង្គំនឹងច្រៀងពីព្រះចេស្តានៃទ្រង់អើ ចាប់តាំងពីព្រលឹមស្រាងនោះទូលបង្គំនឹងបន្លឺសំឡេងច្រៀងពីសេចក្ដីសប្បុរសរបស់ទ្រង់ដ្បិតទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំហើយជាទីជ្រក នៅថ្ងៃដែលទូលបង្គំមានសេចក្ដីវេទនា
17. ឱព្រះដ៏ជាកំឡាំងនៃទូលបង្គំអើយទូលបង្គំនឹងច្រៀងសរសើរដល់ទ្រង់ដ្បិតព្រះទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំក៏ប្រកបដោយមេត្តាករុណាចំពោះទូលបង្គំផង។