1. ឱព្រះនៃទូលបង្គំអើយ សូមទ្រង់ជួយឲ្យទូលបង្គំរួចពីពួកខ្មាំងសត្រូវសូមការពារឲ្យរួចពីពួកអ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ
2. សូមជួយទូលបង្គំឲ្យរួចពីពួកអ្នកដែលប្រព្រឹត្តអាក្រក់ហើយសង្គ្រោះទូលបង្គំឲ្យរួចពីមនុស្សដែលកំចាយឈាម
3. ដ្បិតមើល ឱព្រះយេហូវ៉ាអើយគេលបចាប់ជីវិតទូលបង្គំពួកមនុស្សខ្លាំងពូកែគេប្រជុំគ្នាទាស់នឹងទូលបង្គំមិនមែនដោយព្រោះអំពើរំលងឬអំពើបាបរបស់ទូលបង្គំឡើយ
4. គេរត់មកត្រៀមខ្លួន ឥតទូលបង្គំធ្វើខុសអ្វីផងសូមទ្រង់តើនឡើងមកជួយទូលបង្គំហើយពិចារណាមើល
5. ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារគឺជាព្រះនៃសាសន៍អ៊ីស្រាអែលអើយសូមទ្រង់តើនឡើងមកដាក់ទោសដល់ពួកសាសន៍ដទៃសូមកុំអាណិតមេត្តាដល់អ្នកណាមួយដែលរំលងដោយកាចអាក្រក់ឡើយ។ –បង្អង់
6. ៙ គេត្រឡប់មកវិញរាល់តែល្ងាចគេលូដូចជាឆ្កែ ព្រមទាំងដើរក្រវែលទីក្រុង
7. មើល គេភើចេញមកពីមាត់គេក៏មានដាវនៅបបូរមាត់ដ្បិតគេថា តើមានអ្នកណានឹងឮ
8. តែឱព្រះយេហូវ៉ាអើយទ្រង់នឹងសើចឡកឲ្យគេទ្រង់នឹងចំអកឲ្យពួកសាសន៍ដទៃទាំងអស់ផង
9. ហេតុដោយព្រោះគេមានកំឡាំងខ្លាំងបានជាទូលបង្គំសំឡឹងមើលដល់ទ្រង់ដ្បិតព្រះទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ
10. ព្រះនៃទូលបង្គំ ទ្រង់នឹងយាងមកប្រោសដោយសេចក្ដីសប្បុរសនៃទ្រង់ទ្រង់នឹងឲ្យទូលបង្គំឃើញបំណងចិត្តធ្លាក់លើពួកខ្មាំងសត្រូវរបស់ទូលបង្គំ