2. មិនមែនទេ គឺនៅក្នុងចិត្តអ្នករាល់គ្នាប្រព្រឹត្តតែសេចក្ដីអាក្រក់ទទេហើយនៅក្នុងស្រុក នោះក៏ថ្លឹងឲ្យមានការច្រឡោតដែលដៃអ្នករាល់គ្នាធ្វើវិញ
3. ឯពួកមនុស្សអាក្រក់ គេជាអ្នកដទៃតាំងតែពីពោះម្តាយមកគេវង្វេង ហើយពោលសេចក្ដីកំភូតតាំងតែពីកើតមក
4. ពិសរបស់គេ ដូចជាពិសនៃពស់ដូចជាពស់វែកដំឡង់ ដែលបិទត្រចៀក
5. ដែលមិនព្រមស្តាប់សំឡេងរបស់គ្រូអាយលម្ពាយទោះបើចេះសូត្ររបៀនប្រសប់យ៉ាងណាក៏ដោយ
6. ឱព្រះអង្គអើយ សូមបំបាក់ធ្មេញនៅក្នុងមាត់គេឱព្រះយេហូវ៉ាអើយសូមបំបាក់ចង្កូមនៃពួកសិង្ហស្ទាវ
7. សូមឲ្យគេរលាយហូរទៅដូចជាទឹកកាលណាគេដំរង់ព្រួញគេនោះសូមឲ្យព្រួញទាំងនោះបានដូចជាបាក់វិញ
8. សូមឲ្យគេបានដូចជាខ្យងដែលរលាយបាត់ទៅដូចជាកូនរលូតដែលមិនឃើញពន្លឺថ្ងៃឡើយ
9. ឯមុនដែលរំកាច់ឧសបានប៉ះនឹងឆ្នាំងនោះខ្យល់កួចនឹងផាត់យកទៅ ដោយទាំងឧសស្រស់និងឧសដែលឆេះផង
10. ឯមនុស្សសុចរិត គេនឹងមានសេចក្ដីអំណរដោយឃើញសេចក្ដីសងសឹកគេនឹងលាងជើងក្នុងឈាមនៃមនុស្សអាក្រក់
11. បានជាមនុស្សនឹងថា ពិតប្រាកដជាមានរង្វាន់ដល់មនុស្សសុចរិតពិតប្រាកដជាមានព្រះ១អង្គដែលវិនិច្ឆ័យនៅផែនដីដែរ។