1. សូមអាណិតមេត្តាដល់ទូលបង្គំ ឱព្រះអង្គអើយ សូមអាណិតមេត្តាទូលបង្គំផងពីព្រោះព្រលឹងទូលបង្គំពឹងនៅក្នុងទ្រង់អើ ទូលបង្គំជ្រកនៅក្រោមម្លប់នៃស្លាបទ្រង់ដរាបដល់សេចក្ដីអន្តរាយទាំងនេះបានបាត់ទៅ
2. ទូលបង្គំនឹងអំពាវនាវដល់ព្រះដ៏ខ្ពស់បំផុតគឺដល់ព្រះដែលទ្រង់សំរេចគ្រប់ការឲ្យទូលបង្គំ
3. កាលណាមនុស្សដែលចង់លេបបំបាត់ទូលបង្គំគេត្មះតិះដៀលនោះទ្រង់នឹងចាត់មកពីស្ថានសួគ៌ដើម្បីជួយសង្គ្រោះទូលបង្គំវិញ។ –បង្អង់៙ គឺព្រះទ្រង់នឹងចាត់សេចក្ដីសប្បុរសនិងសេចក្ដីពិតរបស់ទ្រង់មក
4. ព្រលឹងទូលបង្គំនៅកណ្តាលហ្វូងសិង្ហទូលបង្គំដេកនៅកណ្តាលពួកដែលឆួលឡើងហើយគឺជាមនុស្សដែលមានធ្មេញទុកជាលំពែង និងព្រួញក៏មានអណ្តាតទុកជាដាវយ៉ាងមុតដែរ
5. ឱព្រះអង្គអើយ សូមឲ្យទ្រង់បានថ្កើងឡើងខ្ពស់ជាងផ្ទៃមេឃសូមឲ្យសិរីល្អនៃទ្រង់បាននៅពីផែនដីទាំងមូល។
6. ៙ គេបានត្រៀមអន្ទាក់សំរាប់ទាក់ជើងទូលបង្គំព្រលឹងនៃទូលបង្គំបានត្រូវឱនចុះគេបានជីករណ្តៅនៅមុខទូលបង្គំតែខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅនោះវិញ។ –បង្អង់
7. ៙ ទូលបង្គំបានតាំងចិត្តជាស្រេច ឱព្រះអង្គអើយចិត្តទូលបង្គំបានតាំងស្រេចហើយទូលបង្គំនឹងច្រៀង អើ ទូលបង្គំនឹងច្រៀងសរសើរ
8. ឱកិត្តិយសអញអើយ ចូរភ្ញាក់ឡើងឱពិណ ហើយនឹងស៊ុងអញអើយ ចូរភ្ញាក់ឡើងឯអញក៏នឹងភ្ញាក់ពីព្រលឹមស្រាងដែរ
9. ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងប្រទូលដៃដល់ទ្រង់នៅកណ្តាលពួកជនទូលបង្គំនឹងច្រៀងសរសើរទ្រង់នៅកណ្តាលពួកសាសន៍ដទៃ