ទំនុក‌ដំកើង 56:4-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. នៅ​ក្នុង​ព្រះ (ទូល‌បង្គំ​នឹង​សរសើរ​ព្រះ‌បន្ទូល​ទ្រង់)គឺ​សេចក្ដី​ពឹង‌ពាក់​របស់​ទូល‌បង្គំនោះ​បាន​ទុក​នៅ​ក្នុង​ព្រះទូល‌បង្គំ​នឹង​មិន​ខ្លាច​ឡើយ តើ​សាច់​ឈាម​នឹង​អាចធ្វើ​អ្វី​ដល់​ទូល‌បង្គំ​បាន

5. គេ​មួល‌បង្កាច់​ពាក្យ​ទូល‌បង្គំ​វាល់​ព្រឹក​វាល់​ល្ងាចអស់​ទាំង​គំនិត​របស់​គេ​សុទ្ធ​តែ​ប៉ង​អាក្រក់​ដល់​ទូល‌បង្គំ

6. គេ​ប្រជុំ​គ្នា គេ​បំពួន​ខ្លួនគេ​ឃ្លាំ​មើល​អស់​ទាំង​ជំហាន​របស់​ទូល‌បង្គំដោយ​ចាំ​សង្គ្រុប​ចាប់​ជីវិត​ទូល‌បង្គំ

7. តើ​គេ​នឹង​គេច​រួច ដោយ​អំពើ​អាក្រក់​យ៉ាង​នោះ​ឬឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​បោះ​ទំលាក់​ពួក​ទាំង​នេះ​ចុះដោយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់

8. ទ្រង់​រាប់​អស់​ទាំង​ការ​សាត់​អណ្តែត​របស់​ទូល‌បង្គំសូម​ទ្រង់​ដាក់​អស់​ទាំង​ទឹក​ភ្នែក​របស់​ទូល‌បង្គំទុក​នៅ​ក្នុង​ដប​នៃ​ទ្រង់ទឹក​ភ្នែក​ទាំង​នោះ តើ​មិន​កត់​ទុក​ក្នុង​បញ្ជី​ទ្រង់​ទេ​ឬ​អី

9. យ៉ាង​នោះ នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​អំពាវ‌នាវនោះ​ពួក​ខ្មាំង​សត្រូវ​នឹង​ថយ​ចេញ​ទៅទូល‌បង្គំ​ដឹង​ហើយ ដ្បិត​ព្រះ​ទ្រង់​គង់​នៅ​ខាង​ទូល‌បង្គំ

10. នៅ​ក្នុង​ព្រះ ទូល‌បង្គំ​នឹង​សរសើរ​ព្រះ‌បន្ទូល​ទ្រង់នៅ​ក្នុង​ព្រះ‌យេហូវ៉ា ទូល‌បង្គំ​នឹង​សរសើរ​ព្រះ‌បន្ទូល​ទ្រង់

11. សេចក្ដី​ពឹង‌ពាក់​របស់​ទូល‌បង្គំ នោះ​បាន​ទុក​នៅ​ក្នុង​ព្រះទូល‌បង្គំ​នឹង​មិន​ខ្លាច​ឡើយតើ​មនុស្ស​នឹង​អាច​ធ្វើ​អ្វី​ដល់ទូល‌បង្គំ​បាន

12. ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​នៅ​ជាប់​បំណន់​នឹង​ទ្រង់ទូល‌បង្គំ​នឹង​ថ្វាយ​ដង្វាយ​អរ​ព្រះ‌គុណ​ដល់​ទ្រង់

13. ដ្បិត​ទ្រង់​បាន​ជួយ​ជីវិត​ទូល‌បង្គំ​ឲ្យ​រួច​ពី​ស្លាប់ក៏​បាន​ជួយ​ជើង​ទូល‌បង្គំ​ឲ្យ​រួច​ពី​ជំពប់​ដួល​ដែរដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ដើរ​នៅ​ចំពោះ​ព្រះក្នុង​ពន្លឺ​នៃ​មនុស្ស​រស់​វិញ។

ទំនុក‌ដំកើង 56