ទំនុក‌ដំកើង 56:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌អង្គ​អើយសូម​ទ្រង់​អាណិត​មេត្តា​ដល់​ទូល‌បង្គំដ្បិត​មនុស្ស​ចង់​លេប​បំបាត់​ទូល‌បង្គំ​ហើយគេ​សង្កត់‌សង្កិន ដោយ​តស៊ូ​នឹង​ទូល‌បង្គំ​ជា​ដរាប​រាល់​ថ្ងៃ

2. គឺ​ពួក​ខ្មាំង​សត្រូវ​ចង់​តែ​លេប​បំបាត់​ទូល‌បង្គំជា​ដរាប​រាល់​ថ្ងៃដ្បិត​មាន​គ្នា​ច្រើន​ដែល​តស៊ូ​នឹង​ទូល‌បង្គំដោយ​ចិត្ត​ឆ្មើង‌ឆ្មៃ

3. តែ​វេលា​ណា​ដែល​ទូល‌បង្គំ​ភ័យនោះ​ទូល‌បង្គំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់

4. នៅ​ក្នុង​ព្រះ (ទូល‌បង្គំ​នឹង​សរសើរ​ព្រះ‌បន្ទូល​ទ្រង់)គឺ​សេចក្ដី​ពឹង‌ពាក់​របស់​ទូល‌បង្គំនោះ​បាន​ទុក​នៅ​ក្នុង​ព្រះទូល‌បង្គំ​នឹង​មិន​ខ្លាច​ឡើយ តើ​សាច់​ឈាម​នឹង​អាចធ្វើ​អ្វី​ដល់​ទូល‌បង្គំ​បាន

5. គេ​មួល‌បង្កាច់​ពាក្យ​ទូល‌បង្គំ​វាល់​ព្រឹក​វាល់​ល្ងាចអស់​ទាំង​គំនិត​របស់​គេ​សុទ្ធ​តែ​ប៉ង​អាក្រក់​ដល់​ទូល‌បង្គំ

6. គេ​ប្រជុំ​គ្នា គេ​បំពួន​ខ្លួនគេ​ឃ្លាំ​មើល​អស់​ទាំង​ជំហាន​របស់​ទូល‌បង្គំដោយ​ចាំ​សង្គ្រុប​ចាប់​ជីវិត​ទូល‌បង្គំ

7. តើ​គេ​នឹង​គេច​រួច ដោយ​អំពើ​អាក្រក់​យ៉ាង​នោះ​ឬឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​បោះ​ទំលាក់​ពួក​ទាំង​នេះ​ចុះដោយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់

8. ទ្រង់​រាប់​អស់​ទាំង​ការ​សាត់​អណ្តែត​របស់​ទូល‌បង្គំសូម​ទ្រង់​ដាក់​អស់​ទាំង​ទឹក​ភ្នែក​របស់​ទូល‌បង្គំទុក​នៅ​ក្នុង​ដប​នៃ​ទ្រង់ទឹក​ភ្នែក​ទាំង​នោះ តើ​មិន​កត់​ទុក​ក្នុង​បញ្ជី​ទ្រង់​ទេ​ឬ​អី

ទំនុក‌ដំកើង 56