ទំនុក‌ដំកើង 55:2-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. សូម​សំកាំង​ស្តាប់ ហើយ​ឆ្លើយ​មក​ទូល‌បង្គំ​ផងទូល‌បង្គំ​អន្ទះ‌អន្ទែង ហើយ​ថ្ងូរដោយ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំ

3. គឺ​ដោយ​ព្រោះ​សំឡេង​របស់​ខ្មាំង​សត្រូវនិង​សេចក្ដី​សង្កត់‌សង្កិន​របស់​មនុស្ស​អាក្រក់ដ្បិត​គេ​ទំលាក់​ការ​ទុច្ចរិត​មក​លើ​ទូល‌បង្គំព្រម​ទាំង​បៀត‌បៀន​ទូល‌បង្គំ​ដោយ​សេចក្ដី​កំហឹង

4. ចិត្ត​ទូល‌បង្គំ​អន្ទះ‌សា​នៅ​ក្នុង​ខ្លួនហើយ​សេចក្ដី​ស្ញែង​ខ្លាច​ចំពោះ​សេចក្ដី​ស្លាប់បាន​គ្រប​សង្កត់​លើ​ទូល‌បង្គំ

5. ទូល‌បង្គំ​បាន​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច ហើយ​ញាប់‌ញ័រសេចក្ដី​តក់‌ស្លុត​បាន​បង្គ្រប​ទូល‌បង្គំ​ហើយ

6. នោះ​ទូល‌បង្គំ​បាន​ពោល​ថាឱ​បើ​សិន​ណា​ជា​មាន​ស្លាប​ដូច​ជា​ព្រាប​ទៅ​រ៉ានោះ​អញ​នឹង​ហើរ​ចេញ​ទៅ ឲ្យ​បាន​សេចក្ដី​សុខ

7. អើ យ៉ាង​នោះ​ទូល‌បង្គំ​នឹង​បាន​ទៅ​ឆ្ងាយស្នាក់​នៅ​ឯ​ទី​រហោ‌ស្ថាន​វិញ។

8. ៙ ទូល‌បង្គំ​នឹង​បាន​រត់​ជា​ប្រញាប់​ទៅ​ឯ​ទី​ជ្រកឲ្យ​បាន​រួច​ពី​ខ្យល់​គំហុក និង​ព្យុះ​សង្ឃរា

9. ឱ​ព្រះ‌អម្ចាស់​អើយ សូម​បំផ្លាញ​គំនិត​គេឲ្យ​គេ​និយាយ​សុទ្ធ​តែ​ខុស​គ្នាដ្បិត​ទូល‌បង្គំ​បាន​ឃើញ​សេចក្ដី​ច្រឡោតនិង​សេចក្ដី​ទាស់‌ទែង​គ្នា នៅ​ក្នុង​ទី​ក្រុង

10. ទាំង​យប់​ទាំង​ថ្ងៃ គេ​ប្រព្រឹត្ត​យ៉ាង​នោះនៅ​លើ​កំផែង​ជុំវិញ​ទី​ក្រុងនៅ​ខាង​ក្នុង មាន​សុទ្ធ​តែ​សេចក្ដី​នឿយ‌ហត់ហើយ​ព្រួយ​ចិត្ត

11. មាន​ការ​អាក្រក់​នៅ​កណ្តាល​ទី​ក្រុងសេចក្ដី​សង្កត់‌សង្កិន ហើយ​ឆ‌បោកមិន​ចេះ​បាត់​ពី​ផ្លូវ​ក្រុង​ឡើយ។

12. ៙ មិន​មែន​ជា​ខ្មាំង​សត្រូវ​ដែល​បក​កេរ្តិ៍​ខ្ញុំយ៉ាង​នោះ​ខ្ញុំ​នឹង​ធន់‌ទ្រាំ​បានក៏​មិន​មែន​ជា​អ្នក​ស្អប់​ខ្ញុំ​ដែល​លើក​ខ្លួន​ទាស់​នឹង​ខ្ញុំនោះ​ខ្ញុំ​នឹង​បាន​ពួន​ខ្លួន​ឲ្យ​រួច​ពី​គេ

13. គឺ​ជា​អ្នក​ឯង​វិញ ជា​មនុស្ស​ស្មើ​គ្នា​នឹង​ខ្ញុំជា​ភឿន ហើយ​ជា​សំឡាញ់​ស្និទ្ធ‌ស្នាល​នឹង​ខ្ញុំ

14. យើង​បាន​ធ្លាប់​ប្រឹក្សា​គ្នា​យ៉ាង​ផ្អែម‌ល្ហែមក៏​ដើរ​ជា​មួយ​គ្នា នៅ​កណ្តាល​ហ្វូង​មនុស្ស ក្នុង​ដំណាក់​ព្រះ

15. សូម​ឲ្យ​សេចក្ដី​ស្លាប់​លោ​មក​គ្រប​លើ​គេឲ្យ​គេ​ចុះ​ទាំង​រស់​ទៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ដ្បិត​មាន​អំពើ​អាក្រក់​នៅ​ក្នុង​ទី​លំនៅ​របស់​គេហើយ​នៅ​ខាង​ក្នុង​គេ​ផង

ទំនុក‌ដំកើង 55