1. មនុស្សល្ងង់ខ្លៅបានគិតក្នុងចិត្តថាគ្មានព្រះឡើយគេសុទ្ធតែជាមនុស្សខូចអាក្រក់ហើយបានប្រព្រឹត្តការទុច្ចរិតគួរស្អប់ខ្ពើមឥតមានអ្នកណាមួយដែលប្រព្រឹត្តល្អសោះ
2. ព្រះទ្រង់បានទតមើលពីលើស្ថានសួគ៌ចំពោះពួកកូនមនុស្សដើម្បីឲ្យបានជ្រាបថាមានអ្នកណាខ្លះដែលមានគំនិតគឺដែលស្វែងរកព្រះឬទេ
3. គ្រប់គ្នាបានវង្វេងចេញ បានត្រឡប់ទៅជាស្មោកគ្រោកទាំងអស់គ្មានអ្នកណាមួយដែលប្រព្រឹត្តល្អឡើយសូម្បីតែម្នាក់ក៏គ្មានផង