13. នោះទូលបង្គំនឹងបង្រៀនពីអស់ទាំងផ្លូវនៃទ្រង់ដល់មនុស្សដែលប្រព្រឹត្តអំពើរំលងដូច្នេះនឹងមានមនុស្សបាបប្រែចិត្តត្រឡប់មកឯទ្រង់
14. ឱព្រះអង្គ ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយសូមដោះទូលបង្គំឲ្យរួចពីទោសកំចាយឈាមនោះអណ្តាតទូលបង្គំនឹងបន្លឺសំឡេងច្រៀងពីសេចក្ដីសុចរិតរបស់ទ្រង់
15. ឱព្រះអម្ចាស់អើយ សូមបើកបបូរមាត់ទូលបង្គំនោះមាត់ទូលបង្គំនឹងបានប្រកាសប្រាប់ពីសេចក្ដីសរសើររបស់ទ្រង់
16. ដ្បិតទ្រង់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជាទេបើសព្វព្រះហឫទ័យវិញនោះទូលបង្គំនឹងបានថ្វាយហើយទ្រង់ក៏មិនពេញព្រះហឫទ័យនឹងដង្វាយដុតដែរ
17. ឯដង្វាយដែលគួរថ្វាយដល់ព្រះនោះគឺជាវិញ្ញាណខ្ទេចខ្ទាំឱព្រះអម្ចាស់អើយ ទ្រង់មិនមើលងាយចំពោះចិត្តខ្ទេចខ្ទាំហើយទន់ទាបឡើយ។