8. អញនឹងមិនបន្ទោសឯង ដោយព្រោះយញ្ញបូជាដែលឯងថ្វាយនោះទេឯដង្វាយដុតរបស់ឯង នោះក៏នៅចំពោះអញជានិច្ច
9. តែអញមិនយកគោឈ្មោលពីផ្ទះឯងឬពពែឈ្មោលពីក្រោលឯងឡើយ
10. ដ្បិតអស់ទាំងសត្វនៅព្រៃសុទ្ធតែរបស់អញព្រមទាំងហ្វូងសត្វទាំងប៉ុន្មាននៅលើភ្នំទាំងពាន់ផង
11. អញស្គាល់អស់ទាំងសត្វស្លាបនៅលើភ្នំហើយសត្វព្រៃទាំងឡាយជារបស់ផងអញដែរ។
12. ៙ បើកាលណាអញឃ្លាន នោះអញមិនប្រាប់ដល់ឯងពីព្រោះលោកីយ៍ និងរបស់សព្វសារពើក្នុងលោកជារបស់ផងអញ
13. តើអញនឹងស៊ីសាច់គោឈ្មោលឬផឹកឈាមពពែឈ្មោលឬអី
14. ចូរថ្វាយដង្វាយជាសេចក្ដីអរព្រះគុណដល់ព្រះវិញហើយលាបំណន់ដែលបានបន់ដល់ព្រះដ៏ខ្ពស់បំផុតផង
15. ចូរអំពាវនាវដល់អញនៅថ្ងៃមានសេចក្ដីទុក្ខលំបាកនោះអញនឹងជួយឲ្យរួច ឯឯងនឹងលើកដំកើងដល់អញ។
16. ៙ តែព្រះទ្រង់មានព្រះបន្ទូលចំពោះមនុស្សអាក្រក់ថាឯងត្រូវការអ្វីនឹងថ្លែងប្រាប់ពីបញ្ញត្តអញហើយយកសញ្ញាអញមកនៅក្នុងមាត់ឯង
17. ដែលឯងជាអ្នកស្អប់សេចក្ដីប្រដៅហើយក៏បោះបង់ចោលពាក្យអញទៅក្រោយខ្នងដូច្នេះ
18. កាលឯងបានឃើញចោរ នោះក៏ចូលគំនិតនឹងគេហើយមានចំណែកជាមួយនឹងពួកសំផឹងផង
19. ឯងបានប្រគល់មាត់ឯងទៅសេចក្ដីអាក្រក់ហើយអណ្តាតឯងបង្កើតកលមាយា
20. ឯងអង្គុយនិយាយដើមពីបងប្អូនឯងនិយាយបង្កាច់ឈ្មោះទាំងកូនពោះ១នឹងឯងផង
21. អំពើនោះឯងបានធ្វើហើយ តែអញបាននៅស្ងៀមវិញឯងបានគិតស្មានថា អញដូចឯងតែប៉ុណ្ណោះអញនឹងបន្ទោស ដោយរៀបរាប់អំពើឯង នៅចំពោះមុខ