ទំនុក‌ដំកើង 50:5-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ចូរ​ប្រមូល​ពួក​អ្នក​បរិសុទ្ធ​របស់​អញ ឲ្យ​មក​ឯ​ណេះគឺ​ជា​ពួក​ដែល​បាន​តាំង​សញ្ញា​នឹង​អញដោយ​ថ្វាយ​យញ្ញ‌បូជា

6. នោះ​ផ្ទៃ​មេឃ​នឹង​សំដែង​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់ដ្បិត​គឺ​ព្រះ​ហើយ ដែល​ជា​ចៅ‌ក្រម។ –បង្អង់

7. ៙ ម្នាល​រាស្ត្រ​អញ​អើយ ចូរ​ស្តាប់​ចុះ អញ​នឹង​ពោលឱ​អ៊ីស្រា‌អែល​អើយ អញ​នឹង​ធ្វើ​បន្ទាល់​ទាស់​នឹង​ឯងអញ​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ឯង​ហើយ

8. អញ​នឹង​មិន​បន្ទោស​ឯង ដោយ​ព្រោះ​យញ្ញ‌បូជាដែល​ឯង​ថ្វាយ​នោះ​ទេឯ​ដង្វាយ​ដុត​របស់​ឯង នោះ​ក៏​នៅ​ចំពោះ​អញ​ជានិច្ច

9. តែ​អញ​មិន​យក​គោ​ឈ្មោល​ពី​ផ្ទះ​ឯងឬ​ពពែ​ឈ្មោល​ពី​ក្រោល​ឯង​ឡើយ

10. ដ្បិត​អស់​ទាំង​សត្វ​នៅ​ព្រៃ​សុទ្ធ​តែ​របស់​អញព្រម​ទាំង​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​នៅ​លើ​ភ្នំ​ទាំង​ពាន់​ផង

11. អញ​ស្គាល់​អស់​ទាំង​សត្វ​ស្លាប​នៅ​លើ​ភ្នំហើយ​សត្វ​ព្រៃ​ទាំង‌ឡាយ​ជា​របស់​ផង​អញ​ដែរ។

12. ៙ បើ​កាល​ណា​អញ​ឃ្លាន នោះ​អញ​មិន​ប្រាប់​ដល់​ឯងពី​ព្រោះ​លោកីយ៍ និង​របស់​សព្វ​សារពើ​ក្នុង​លោកជា​របស់​ផង​អញ

13. តើ​អញ​នឹង​ស៊ី​សាច់​គោ​ឈ្មោលឬ​ផឹក​ឈាម​ពពែ​ឈ្មោល​ឬ​អី

14. ចូរ​ថ្វាយ​ដង្វាយ​ជា​សេចក្ដី​អរ​ព្រះ‌គុណ​ដល់​ព្រះ​វិញហើយ​លា​បំណន់​ដែល​បាន​បន់​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត​ផង

15. ចូរ​អំពាវ‌នាវ​ដល់​អញ​នៅ​ថ្ងៃ​មាន​សេចក្ដី​ទុក្ខ​លំបាកនោះ​អញ​នឹង​ជួយ​ឲ្យ​រួច ឯ​ឯង​នឹង​លើក​ដំកើង​ដល់​អញ។

16. ៙ តែ​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ចំពោះ​មនុស្ស​អាក្រក់​ថាឯង​ត្រូវ​ការ​អ្វី​នឹង​ថ្លែង​ប្រាប់​ពី​បញ្ញត្ត​អញហើយ​យក​សញ្ញា​អញ​មក​នៅ​ក្នុង​មាត់​ឯង

ទំនុក‌ដំកើង 50