2. ព្រះទ្រង់បានភ្លឺមកពីក្រុងស៊ីយ៉ូនដែលជាទីក្រុងមានលំអដ៏គ្រប់លក្ខណ៍
3. ព្រះនៃយើងខ្ញុំទ្រង់យាងមក ហើយមិននៅស្ងៀមទេមានភ្លើងឆេះនៅចំពោះទ្រង់ហើយនៅព័ទ្ធជុំវិញទ្រង់មានព្យុះសង្ឃរា
4. ទ្រង់បង្គាប់ដល់ស្ថានសួគ៌នៅខាងលើ និងដល់ផែនដីដើម្បីជំនុំជំរះរាស្ត្ររបស់ទ្រង់ថា
5. ចូរប្រមូលពួកអ្នកបរិសុទ្ធរបស់អញ ឲ្យមកឯណេះគឺជាពួកដែលបានតាំងសញ្ញានឹងអញដោយថ្វាយយញ្ញបូជា
6. នោះផ្ទៃមេឃនឹងសំដែងពីសេចក្ដីសុចរិតរបស់ទ្រង់ដ្បិតគឺព្រះហើយ ដែលជាចៅក្រម។ –បង្អង់
7. ៙ ម្នាលរាស្ត្រអញអើយ ចូរស្តាប់ចុះ អញនឹងពោលឱអ៊ីស្រាអែលអើយ អញនឹងធ្វើបន្ទាល់ទាស់នឹងឯងអញជាព្រះ គឺជាព្រះនៃឯងហើយ
8. អញនឹងមិនបន្ទោសឯង ដោយព្រោះយញ្ញបូជាដែលឯងថ្វាយនោះទេឯដង្វាយដុតរបស់ឯង នោះក៏នៅចំពោះអញជានិច្ច
9. តែអញមិនយកគោឈ្មោលពីផ្ទះឯងឬពពែឈ្មោលពីក្រោលឯងឡើយ
10. ដ្បិតអស់ទាំងសត្វនៅព្រៃសុទ្ធតែរបស់អញព្រមទាំងហ្វូងសត្វទាំងប៉ុន្មាននៅលើភ្នំទាំងពាន់ផង
11. អញស្គាល់អស់ទាំងសត្វស្លាបនៅលើភ្នំហើយសត្វព្រៃទាំងឡាយជារបស់ផងអញដែរ។
12. ៙ បើកាលណាអញឃ្លាន នោះអញមិនប្រាប់ដល់ឯងពីព្រោះលោកីយ៍ និងរបស់សព្វសារពើក្នុងលោកជារបស់ផងអញ
13. តើអញនឹងស៊ីសាច់គោឈ្មោលឬផឹកឈាមពពែឈ្មោលឬអី
14. ចូរថ្វាយដង្វាយជាសេចក្ដីអរព្រះគុណដល់ព្រះវិញហើយលាបំណន់ដែលបានបន់ដល់ព្រះដ៏ខ្ពស់បំផុតផង
15. ចូរអំពាវនាវដល់អញនៅថ្ងៃមានសេចក្ដីទុក្ខលំបាកនោះអញនឹងជួយឲ្យរួច ឯឯងនឹងលើកដំកើងដល់អញ។
16. ៙ តែព្រះទ្រង់មានព្រះបន្ទូលចំពោះមនុស្សអាក្រក់ថាឯងត្រូវការអ្វីនឹងថ្លែងប្រាប់ពីបញ្ញត្តអញហើយយកសញ្ញាអញមកនៅក្នុងមាត់ឯង