ទំនុក‌ដំកើង 50:10-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ដ្បិត​អស់​ទាំង​សត្វ​នៅ​ព្រៃ​សុទ្ធ​តែ​របស់​អញព្រម​ទាំង​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​នៅ​លើ​ភ្នំ​ទាំង​ពាន់​ផង

11. អញ​ស្គាល់​អស់​ទាំង​សត្វ​ស្លាប​នៅ​លើ​ភ្នំហើយ​សត្វ​ព្រៃ​ទាំង‌ឡាយ​ជា​របស់​ផង​អញ​ដែរ។

12. ៙ បើ​កាល​ណា​អញ​ឃ្លាន នោះ​អញ​មិន​ប្រាប់​ដល់​ឯងពី​ព្រោះ​លោកីយ៍ និង​របស់​សព្វ​សារពើ​ក្នុង​លោកជា​របស់​ផង​អញ

13. តើ​អញ​នឹង​ស៊ី​សាច់​គោ​ឈ្មោលឬ​ផឹក​ឈាម​ពពែ​ឈ្មោល​ឬ​អី

14. ចូរ​ថ្វាយ​ដង្វាយ​ជា​សេចក្ដី​អរ​ព្រះ‌គុណ​ដល់​ព្រះ​វិញហើយ​លា​បំណន់​ដែល​បាន​បន់​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត​ផង

15. ចូរ​អំពាវ‌នាវ​ដល់​អញ​នៅ​ថ្ងៃ​មាន​សេចក្ដី​ទុក្ខ​លំបាកនោះ​អញ​នឹង​ជួយ​ឲ្យ​រួច ឯ​ឯង​នឹង​លើក​ដំកើង​ដល់​អញ។

16. ៙ តែ​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ចំពោះ​មនុស្ស​អាក្រក់​ថាឯង​ត្រូវ​ការ​អ្វី​នឹង​ថ្លែង​ប្រាប់​ពី​បញ្ញត្ត​អញហើយ​យក​សញ្ញា​អញ​មក​នៅ​ក្នុង​មាត់​ឯង

17. ដែល​ឯង​ជា​អ្នក​ស្អប់​សេចក្ដី​ប្រដៅហើយ​ក៏​បោះ‌បង់​ចោល​ពាក្យ​អញ​ទៅ​ក្រោយ​ខ្នង​ដូច្នេះ

18. កាល​ឯង​បាន​ឃើញ​ចោរ នោះ​ក៏​ចូល​គំនិត​នឹង​គេហើយ​មាន​ចំណែក​ជា​មួយ​នឹង​ពួក​សំផឹង​ផង

19. ឯង​បាន​ប្រគល់​មាត់​ឯង​ទៅ​សេចក្ដី​អាក្រក់ហើយ​អណ្តាត​ឯង​បង្កើត​កល‌មាយា

20. ឯង​អង្គុយ​និយាយ​ដើម​ពី​បង​ប្អូនឯង​និយាយ​បង្កាច់​ឈ្មោះ​ទាំង​កូន​ពោះ​១​នឹង​ឯង​ផង

21. អំពើ​នោះ​ឯង​បាន​ធ្វើ​ហើយ តែ​អញ​បាន​នៅ​ស្ងៀម​វិញឯង​បាន​គិត​ស្មាន​ថា អញ​ដូច​ឯង​តែ​ប៉ុណ្ណោះអញ​នឹង​បន្ទោស ដោយ​រៀប‌រាប់​អំពើ​ឯង នៅ​ចំពោះ​មុខ

22. ដូច្នេះ ឯង​រាល់​គ្នា​ដែល​ភ្លេច​ព្រះ​អើយចូរ​ពិចារណា​សេចក្ដី​នេះ​ចុះក្រែង​អញ​ហែក​ឯង​ខ្ទេច‌ខ្ទី​ទ័ល​បើ​ជួយ​ផង

23. អ្នក​ណា​ដែល​ថ្វាយ​ដង្វាយ​ជា​សេចក្ដី​អរ​ព្រះ‌គុណនោះ​ក៏​លើក​ដំកើង​អញ​ដែរហើយ​អញ​នឹង​សំដែង​សេចក្ដី​សង្គ្រោះ​របស់​ព្រះដល់​អ្នក​ណា​ដែល​រៀប​ផ្លូវ​របស់​ខ្លួន​ឲ្យ​ត្រង់។

ទំនុក‌ដំកើង 50