ទំនុក‌ដំកើង 49:7-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​អាច​លោះ​បង​ប្អូន​ខ្លួនឬ​យក​ដំឡៃ​សំរាប់​លោះ​គេ​ទៅ​ថ្វាយ​ដល់​ព្រះ​បាន​ឡើយ

8. ដ្បិត​ដំឡៃ​លោះ​ព្រលឹង​គេ នោះ​ថ្លៃ​ពេក​ណាស់ឥត​ដែល​អាច​នឹង​លោះ​បាន​ឡើយ

9. នឹង​ឲ្យ​គេ​រស់​នៅ​ជា​ដរាប ឥត​ឃើញ​សេចក្ដី​ពុក‌រលួយមិន​បាន​ទេ។

10. ៙ អើ គេ​នឹង​ឃើញ​ពិត​ថា ពួក​មនុស្ស​ប្រាជ្ញ​ក៏​ស្លាប់​ដែរហើយ​មនុស្ស​ខ្លៅ​ល្ងង់ និង​មនុស្ស​កំរោល គេ​វិនាសទៅ​ដូច​គ្នាព្រម​ទាំង​ចោល​របស់​ខ្លួន​ទុក​ឲ្យ​អ្នក​ដទៃ​ផង

11. អ្នក​ទាំង​នោះ​គិត​ស្មាន​ក្នុង​ចិត្ត​ថា ពូជ‌ពង្ស​របស់​គេនឹង​នៅ​ជាប់​ជានិច្ចហើយ​ថា ទី​លំនៅ​គេ​នឹង​ធន់​នៅ​គ្រប់​ទាំង​ដំណ​ត​ទៅគេ​ក៏​ដាក់​ឈ្មោះ​ស្រុក តាម​ឈ្មោះ​របស់​ខ្លួន​ដែរ

12. ប៉ុន្តែ​មនុស្ស​មិន​ស្ថិត‌ស្ថេរ​នៅ ដោយ​មាន​កេរ្តិ៍​ឈ្មោះ​ទេគឺ​គេ​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​ត្រូវ​វិនាស​វិញ។

13. ៙ ឯ​ផ្លូវ​គេ នោះ​សុទ្ធ​តែ​ផ្តេស‌ផ្តាស​ទទេប៉ុន្តែ​មនុស្ស​ដែល​កើត​មក​ខាង​ក្រោយក៏​ចូល​ចិត្ត​នឹង​ពាក្យ​សំដី​របស់​គេ​ដែរ –បង្អង់

14. គេ​ដូច​ជា​ហ្វូង​សត្វ​ដែល​ដំរង់​ទៅ​ឯ​ទី​ស្លាប់សេចក្ដី​ស្លាប់​នឹង​ស៊ី​គេហើយ​មនុស្ស​ទៀង​ត្រង់​នឹង​ជាន់​ឈ្លី​គេ​តាំង​ពី​ព្រលឹមរូប​ល្អ​របស់​គេ​នឹង​ត្រូវ​សូន្យ​ទៅនៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ឥត​មាន​ទី​អាស្រ័យ​ឡើយ

15. ប៉ុន្តែ​ព្រះ​ទ្រង់​នឹង​លោះ​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​អំណាច​នៃស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នោះ​វិញដ្បិត​ទ្រង់​នឹង​ទទួល​ខ្ញុំ​ទុក។ –បង្អង់

16. ៙ កុំ​ឲ្យ​ភ័យ​ខ្លាច ដោយ​អ្នក​១​បាន​មាន​ឡើងក្នុង​កាល​ដែល​សេចក្ដី​រុងរឿង​នៅ​ផ្ទះ​បាន​បរិបូរ​នោះ​ឡើយ

17. ដ្បិត​កាល​ណា​គេ​ស្លាប់​ទៅ នោះ​នឹង​យក​អ្វីៗ​ទៅផង​មិន​បានហើយ​សេចក្ដី​រុងរឿង​របស់​គេ​នឹង​មិន​ចុះ​ទៅ​តាម​ឡើយ

18. ទោះ​បើ​អ្នក​នោះ​បាន​រាប់​ខ្លួន​ជា​មាន​ពរក្នុង​កាល​ដែល​នៅ​រស់​នៅ​ឡើយហើយ​បាន​នាំ​ឲ្យ​មនុស្ស​សរសើរ​ខ្លួន ដោយ​បានលៀង​ជីវិត​យ៉ាង​ល្អ​ក៏​ដោយ

19. គង់​តែ​នឹង​ត្រូវ​ទៅ​តាម​ពួក​អយ្យកោ​ខ្លួនដែល​មិន​ឃើញ​ពន្លឺ​ទៀត

20. មនុស្ស​ណា​ដែល​មាន​កេរ្តិ៍​ឈ្មោះ តែ​ឥត​មាន​យោបល់នោះ​ធៀប​ដូច​ជា​សត្វ​តិរច្ឆាន ដែល​វិនាស​ទៅ​នោះ​ឯង។

ទំនុក‌ដំកើង 49