ទំនុក‌ដំកើង 49:1-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. អស់​ទាំង​សាសន៍​អើយ ចូរ​ស្តាប់​សេចក្ដី​នេះមនុស្ស​ទាំង‌ឡាយ​នៅ​លោកីយ៍​អើយចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ចុះ

2. គឺ​ទាំង​ធំ​ទាំង​តូច ទាំង​មាន​ទាំង​ក្រ​គ្រប់​គ្នា

3. មាត់​ខ្ញុំ​នឹង​បញ្ចេញ​ប្រាជ្ញា ហើយ​ចិត្ត​ខ្ញុំ​នឹង​រំពឹង​គិត​តែ​ពីសេចក្ដី​ត្រឹម​ត្រូវ

4. ខ្ញុំ​នឹង​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​ឧបមាខ្ញុំ​នឹង​ផ្តើម​ច្រៀង​សេចក្ដី​អាថ៌‌កំបាំង​របស់​ខ្ញុំ​តាម​សូរ​ស៊ុង។

5. ៙ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​មាន​ចិត្ត​ភ័យ​ខ្លាច​ក្នុង​គ្រា​អាក្រក់គឺ​កាល​ណា​សេចក្ដី​ទុច្ចរិត ដែល​តាម​ជាប់​កែង‌ជើងបាន​ព័ទ្ធ​ខ្ញុំ​ជុំវិញ​ហើយ

6. ឯ​ក្នុង​ពួក​អស់​អ្នក​ដែល​ទុក​ចិត្ត​នឹង​របស់​ទ្រព្យ​ខ្លួនហើយ​អួត‌អាង​ពី​ទ្រព្យ‌សម្បត្តិ​ដ៏​មាន​ជា​បរិបូរ

7. នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​អាច​លោះ​បង​ប្អូន​ខ្លួនឬ​យក​ដំឡៃ​សំរាប់​លោះ​គេ​ទៅ​ថ្វាយ​ដល់​ព្រះ​បាន​ឡើយ

8. ដ្បិត​ដំឡៃ​លោះ​ព្រលឹង​គេ នោះ​ថ្លៃ​ពេក​ណាស់ឥត​ដែល​អាច​នឹង​លោះ​បាន​ឡើយ

9. នឹង​ឲ្យ​គេ​រស់​នៅ​ជា​ដរាប ឥត​ឃើញ​សេចក្ដី​ពុក‌រលួយមិន​បាន​ទេ។

10. ៙ អើ គេ​នឹង​ឃើញ​ពិត​ថា ពួក​មនុស្ស​ប្រាជ្ញ​ក៏​ស្លាប់​ដែរហើយ​មនុស្ស​ខ្លៅ​ល្ងង់ និង​មនុស្ស​កំរោល គេ​វិនាសទៅ​ដូច​គ្នាព្រម​ទាំង​ចោល​របស់​ខ្លួន​ទុក​ឲ្យ​អ្នក​ដទៃ​ផង

11. អ្នក​ទាំង​នោះ​គិត​ស្មាន​ក្នុង​ចិត្ត​ថា ពូជ‌ពង្ស​របស់​គេនឹង​នៅ​ជាប់​ជានិច្ចហើយ​ថា ទី​លំនៅ​គេ​នឹង​ធន់​នៅ​គ្រប់​ទាំង​ដំណ​ត​ទៅគេ​ក៏​ដាក់​ឈ្មោះ​ស្រុក តាម​ឈ្មោះ​របស់​ខ្លួន​ដែរ

12. ប៉ុន្តែ​មនុស្ស​មិន​ស្ថិត‌ស្ថេរ​នៅ ដោយ​មាន​កេរ្តិ៍​ឈ្មោះ​ទេគឺ​គេ​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​ត្រូវ​វិនាស​វិញ។

13. ៙ ឯ​ផ្លូវ​គេ នោះ​សុទ្ធ​តែ​ផ្តេស‌ផ្តាស​ទទេប៉ុន្តែ​មនុស្ស​ដែល​កើត​មក​ខាង​ក្រោយក៏​ចូល​ចិត្ត​នឹង​ពាក្យ​សំដី​របស់​គេ​ដែរ –បង្អង់

14. គេ​ដូច​ជា​ហ្វូង​សត្វ​ដែល​ដំរង់​ទៅ​ឯ​ទី​ស្លាប់សេចក្ដី​ស្លាប់​នឹង​ស៊ី​គេហើយ​មនុស្ស​ទៀង​ត្រង់​នឹង​ជាន់​ឈ្លី​គេ​តាំង​ពី​ព្រលឹមរូប​ល្អ​របស់​គេ​នឹង​ត្រូវ​សូន្យ​ទៅនៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ឥត​មាន​ទី​អាស្រ័យ​ឡើយ

ទំនុក‌ដំកើង 49