1. ព្រះយេហូវ៉ាទ្រង់ធំប្រសើរហើយគួរសរសើរណាស់ក្នុងទីក្រុងរបស់ព្រះនៃយើងខ្ញុំគឺនៅលើភ្នំបរិសុទ្ធនៃទ្រង់
2. ឯភ្នំស៊ីយ៉ូននៅទិសខាងជើង នោះមានលំអដោយនៅលើទីខ្ពស់ជាទីរីករាយចិត្តដល់ផែនដីទាំងមូលគឺជាទីក្រុងនៃមហាក្សត្រដ៏ធំ
3. ព្រះទ្រង់បានសំដែងថា ទ្រង់ជាទីពឹងនៅក្នុងព្រះរាជវាំងនៃក្រុងនោះ។
4. ៙ ដ្បិតមើល ពួកមហាក្សត្រទាំងប៉ុន្មានបានប្រជុំគ្នាក៏នាំគ្នាយាងទៅតាមទីនោះ
5. គ្រាឃើញទីក្រុង នោះក៏អស្ចារ្យក្នុងចិត្តគេមានសេចក្ដីតក់ស្លុត រួចរត់ចេញបាត់ទៅ
6. នៅទីនោះគេកើតមានសេចក្ដីភ័យញ័រគ្រប់គ្នាក៏ឈឺចាប់ដូចជាស្ត្រីដែលសំរាលកូន
7. ទ្រង់បានបំបាក់បំបែកនាវាតើស៊ីសដោយខ្យល់ពីទិសខាងកើត