5. ៙ ព្រះទ្រង់បានយាងឡើងដោយសំឡេងហ៊ោគឺព្រះយេហូវ៉ាបានឡើងទៅដោយសូរផ្លុំត្រែ
6. ចូរច្រៀងសរសើរដល់ព្រះ ចូរច្រៀងសរសើរចុះចូរច្រៀងសរសើរដល់មហាក្សត្រនៃយើងខ្ញុំចូរច្រៀងសរសើរចុះ
7. ដ្បិតព្រះទ្រង់ជាមហាក្សត្រលើផែនដីទាំងមូលចូរច្រៀងសរសើរយ៉ាងពីរោះចុះ។
8. ៙ ព្រះទ្រង់គ្រប់គ្រងលើអស់ទាំងសាសន៍ព្រះទ្រង់គង់លើបល្ល័ង្កបរិសុទ្ធនៃទ្រង់
9. ពួកអស់អ្នកធំនៃសាសន៍ទាំងឡាយបានប្រជុំគ្នាមកឯរាស្ត្ររបស់ព្រះនៃអ័ប្រាហាំដ្បិតអស់ទាំងខែលនៅផែនដីជារបស់ផងព្រះទ្រង់បានថ្កើងឡើងយ៉ាងក្រៃលែង។