7. ទ្រង់បានស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់ការទុច្ចរិតហេតុនោះបានជាព្រះ គឺជាព្រះនៃទ្រង់បានចាក់ប្រេងថ្វាយទ្រង់ជាប្រេងនៃសេចក្ដីត្រេកអរសាទរលើសជាងពួកសំឡាញ់នៃទ្រង់
8. ព្រះពស្ត្រទ្រង់ផ្សាយក្លិនក្រអូប ដោយជ័រល្វីងទេសក្រឹស្នា និងកំញានមានឮសូរភ្លេង ចេញពីដំណាក់ភ្លុកបណ្តាលឲ្យទ្រង់សប្បាយឡើង
9. មានបុត្រីស្តេច នៅក្នុងពួកស្ត្រីជាន់ខ្ពស់របស់ទ្រង់ឯអគ្គមហេសីព្រះនាងគង់នៅខាងស្តាំទ្រង់ប្រដាប់ដោយគ្រឿងមាសពីស្រុកអូភារ។
10. ៙ កូនស្រីអើយ ចូរស្តាប់ ហើយពិចារណាចូរផ្ទៀងត្រចៀកស្តាប់ចុះចូរភ្លេចសាសន៍ឯង និងផ្ទះឪពុកឯងទៅ
11. នោះស្តេចទ្រង់នឹងគ្រាប់ព្រះទ័យដោយសេចក្ដីលំអររបស់ឯងដ្បិតទ្រង់ជាចៅហ្វាយឯង ដូច្នេះត្រូវកោតខ្លាចដល់ទ្រង់